មិនមែនតែខ្មែរឡើយគាំង Messenger ប៉ុន្មានថ្ងៃមុន នៅស្រុកគេក៏ចឹងដែរ

606 Views
December 8, 2017

កាលពីកន្លងទៅនេះ​ អ្នកប្រើប្រាស់ជាច្រើនបានជួបនឹងបញ្ហាគាំងMessengerដោយមិនអាចផ្ញើរសារឬទទួល​ រូបថត​និង​វីដេអូនានាបានពីមិត្តភក្ដិ។​​

 

 

យោងតាមវេបសាយ​ Down Detector​និយាយថា អ្នកដែលរងគ្រោះច្រើនជាងគេគឺនៅខាងចក្រភពអង់គ្លេសនិងអឺរ៉ុបតែម្ដង។​

 

 

អ្នកប្រើប្រាស់មួយចំនួនបានព្យាយាម​លុបនិងតម្លើងឡើងវិញនូវ​Messenger របស់ខ្លួនតែវាគ្មានបានផលអ្វីសោះ។ មនុស្សជាច្រើនមិនសប្បាយចិត្តជាមួយនឹងបញ្ហា​errorនេះ។​

 

 

យ៉ាងណាមិញ​ បច្ចុប្បន្ននេះ​កំហុសបច្ចេកទេសទាំងនោះបានជួសជុលនិងបំពេញចន្លោះខ្វះខាតរួចរាល់ហើយ។​ Facebook ក៏បានចេញមុខសូមទោសជាសាធារណៈផងដែរ៕

ប្រភព៖ Dailystar

ដោយ៖Taylor

Facebook Comment

Related Articles