Mark Zuckerberg ក៏ចេះសុំច្បាប់ដែរ!!

682 Views
December 9, 2017

ថ្មីៗនេះCEO របស់ Facebook លោក​ Mark Zuckerberg បានសុំច្បាប់សម្រាកពីការងារសិន​ដើម្បីមកចំណាយពេលជាមួយកូនស្រី។​

លោកបានបង្ហោះជាសារក្នុងFacebook និ​ង Instagram ថា៖​ “អ្នកនឹងទទួលបានដំណឹងតិចតួចពីខ្ញុំ”។

យ៉ាងណាមិញ Facebook នៅតែផ្ដល់ឲ្យប្រាក់បៀវត្សរយៈពេលបួនខែពេញ សម្រាប់បុគ្គលិកដែលសុំច្បាប់ដើម្បីមើលថែគ្រួសារ​។

លោក​ Zuckerberg បានដាក់ច្បាប់រយៈពេលមួយខែ​ក្រោយពេលដែលកូនស្រីទីពីររបស់គាត់បានកើតកាលពីខែ​សីហាកន្លងទៅនេះ។​

មុនពេលចាកចេញគាត់បានបន្សល់ទុកសារយ៉ាងអស់សំណើចសម្រាប់បុគ្គលិកមួយថា៖ ​”ត្រូវប្រាកដថាក្រុមហ៊ុននៅតែឈរជើងបាន ពេលខ្ញុំត្រលប់មកវិញ”។

ប្រភព៖ Time

ដោយ៖​Taylor

Facebook Comment

Related Articles