ការងារប្លែកៗទាំង9ដែលមនុស្សសម័យបុរាណបានធ្វើដោយមិនមាននាពេលបច្ចុប្បន្ន

436 Views
December 9, 2017

ការងារគឺជាអ្វីដែលមនុស្សទូទៅមិនថាសម័យបុរាណ ឬក៏សម័យបច្ចុប្បន្ននោះទេបានធ្វើវាដើម្បីជាការប្រកបរបចិញ្ចឹកជីវិតប្រចាំថ្ងៃ មិនថាជាការងារលំបាក ឬជាការងារងាយស្រួលនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយនៅក្នុងសម័យបុរាណការងារប្លែកចំនួន១០ត្រូវបានគេកត់ត្រាទុកក្នុងប្រវត្តិសាស្រ្ត ហើយការងារទាំងនោះគឺលែងមានវត្តមាននៅលើភពផែនដីជាបន្តទៀតទៅហើយ។

–         អ្នកចាំស្តាប់សម្លេងយន្តហោះសត្រូវ៖ មុនពេលដែលរ៉ាដាត្រូវបានបង្កើតគឺគេបានប្រើប្រាស់មនុស្សជាអ្នកចាំស្តាប់សម្លេងយន្តហោះសត្រូវ ដែលការងារមួយនេះសព្វថ្ងៃត្រូវបានជំនួសដោយម៉ាស៊ីនតាមដាន (រ៉ាដា)។

–         អ្នករៀបចំស្រីកំដរផ្លូវភេទសម្រាប់កម្មវិធីជប់លៀង៖ ការងារមួយនេះគឺត្រូវបានគេដឹងថាមានវត្តមាននៅក្នុងសម័យបុរាណទីក្រុងរ៉ូម។

–         ជាងកាត់សក់៖ ជាទូទៅជាងកាត់សក់គឺប្រើកន្ត្រៃ ក៏ប៉ុន្តែជាងកាត់សក់សម័យបុរាណគឺប្រើដែកដែលដុតក្តៅសម្រាប់កាត់សក់។

–         អ្នកស៊ីឈ្នួលដើរតួជាអ្នកស្លាប់៖ ការងារនេះគឺតម្រូវឲ្យមនុស្សម្នាក់សម្តែងជាអ្នកដែលបានស្លាប់ឲ្យបានដូចទាំងស្រុង ពោលទាំងសកម្មភាព ចរិកលក្ខណៈ និងការស្លៀកពាក់។ ការងារមួយនេះគឺធ្វើនៅពេលមានអ្នកស្លាប់តែប៉ុណ្ណោះ។

–         អ្នកងូតទឹកសម្រាប់ស្តេច៖ការងារមួយនេះគឹបានបង្ហាញវត្តមាននៅក្នុងប្រទេសអង់គ្លេសកាលពីរជ្ជកាលស្តេច Henry VIII។

–         អ្នកដើររកឈ្លើង៖ អាជីពមួយនេះគឺលែងមានជាបន្តទៀតហើយ ដោយកាលពីមុនគេប្រកបអាជីពនេះដោយយកឈ្លើងធ្វើជាឱសថ។

–         អ្នកទទួលទណ្ឌកម្មជំនួស៖ ការងារមួយនេះគឺរាលទង្វើដែលកូនស្តេចបានធ្វើខុសគឺគ្រូបង្រៀនមិនមានសិទ្ធវាយនោះទេ ក៏ប៉ុន្តែគ្រូបង្រៀនអាចវាយក្មេងដទៃដែលជាអ្នកទទួលទណ្ឌកម្មជំនួសវិញ ហើយការងារមួយនេះគឺមាននៅក្នុងប្រទេសអង់គ្លេសកាលពីសម័យបុរាណ។

–         អ្នកប្រមូលទឹកនោម៖ ការងារនេះគឺតម្រូវឲ្យមនុស្សម្នាក់ដើរប្រមូលទឹកនោមពីគ្រ់ទីកន្លែងសម្រាប់ផ្គត់ផ្គង់ហាងសម្រាប់បោកគក់សម្លៀកបំពាក់។

–         អ្នកតម្រៀបប៊ូលីង៖ សព្វថ្ងៃការងារមួយនេះត្រូវម៉ាស៊ីនវាយផ្តាច់តែម្តង ក៏ប៉ុន្តែកាលពីសម័យបុរាណគឺនឹងមានមនុស្សម្នាក់អង្គុតរៀបប៊ូលីងឡើងវិញបន្ទាប់ពីមានគេវាយរួចភ្លាមៗ៕

ប្រភព៖ brightside

Facebook Comment

Related Articles