ជប៉ុនកំពុងត្រៀមមីស៊ីលសម្រាប់បាញ់ទប់ទល់កូរ៉េខាងជើង

554 Views
December 9, 2017

ជប៉ុនកំពុងរៀបចំទិញអាវុធមីស៊ីលបាញ់​​បានឆ្ងាយ ដើម្បីយកទៅបម្រើការពារប្រទេស ខណៈកូរ៉េខាងជើងបាញ់សាកល្បងអាវុធមីស៊ីលជាបន្តបន្ទាប់ នាំឲ្យមានការគំរាមកំហែងដល់ជប៉ុន។​

ការប្រកាសពីការរៀបចំអាវុធមីស៊ីល ដើម្បីត្រៀមការពារការបាញ់ប្រហារពីកូរ៉េខាងជើងនេះ ធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិជប៉ុន Itsunori Onodera ។​

អាវុធមីស៊ីលដែល​ជប៉ុន​នឹងដាក់ត្រៀមប្រចាំការពារសន្តិសុខជាតិនេះ គឺអាចបាញ់បាន​ចាប់ពីចម្ងាយ១០០០ គីឡូម៉ែត្រឡើងទៅ។​

ជាញឹកញាប់ កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធស៊ីលឆ្លងកាត់ប្រទេសជប៉ុន នាំឲ្យមានការខឹងសម្បារខ្លាំងពីជប៉ុន ដែលថា នោះជាការមើលងាយ និង គំរាមកំហែងដល់ប្រទេសជប៉ុន។​

ប្រភព៖ vod

Facebook Comment

Related Articles