កម្ពុជាគ្រោងរំលឹកខួប២៥ឆ្នាំថ្ងៃបញ្ជូលតំបន់អង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
471 Views
December 12, 2017
Tags: កម្ពុជា
រដ្ឋាភិបាល គ្រោងរៀបចំប្រារព្ធខួបលើកទី២៥ នៃការដាក់បញ្ចូលរមណីយដ្ឋានតំបន់អង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅសប្ដាហ៍នេះ។
អាជ្ញាធរជាតិអប្សរា បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី៨ខែធ្នូថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំអបអរសាទរខួប នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌរបស់មនុស្សជាតិនេះ នៅថ្ងៃទី១៤ខែធ្នូ នៅមុខប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប។
តំបន់រមណីយដ្ឋានអង្គរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅឯទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក៕
ប្រភព៖ vod
Tags: កម្ពុជា