រុស្ស៊ីចាប់ផ្តើមដកកងកម្លាំងមួយចំនួនចេញពីប្រទេស៊ីរី

552 Views
December 12, 2017

នៅព្រឹកថ្ងៃច័ន្ទនេះតាមរយៈការបញ្ជាក់ពីសំណាក់រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីឲ្យដឹងថា រុស្ស៊ីនឹងធ្វើការដកកងកម្លាំងមួយចំនួនចេញពីប្រទេស៊ីរី បន្ទាប់ពីបំពេញបេសកកម្មអស់រយៈពេលជាច្រើនឆ្នាំ។

ក្នុងនោះផងដែរការប្រកាសដកកងកម្លាំងចេញពីប្រទេសស៊ីរីមួយចំនួននេះ គឺបានធ្វើឡើង បន្ទាប់ពីដំណើរទស្សន៖កិច្ចរបស់លោកប្រធានាធិបតី Putin ទៅកាន់ប្រទេសដែលញ៉ាំញីដោយសង្រ្គាមស៊ីវិលមួយនេះ នៅក្នុងថ្ងៃច័ន្ទខែធ្នូម្សិលមិញ។

តាមរយៈអ្នកនាំពាក្យសេតវិមានគ្រីមលាំងបានបញ្ជាក់ថា លោកប្រធានាធិបតី Putin បានជួបពិភាក្សាជាមួយនឹងប្រធានាធិបតី Assad នៅក្នុងមូលដ្ឋានកងកម្លាំងអាកាស​ Hmeimim របស់រុស្ស៊ីនៅក្បែរតំបន់ Latakia។

គួរបញ្ជាក់ថាកាលពីឆ្នាំមុនលោកប្រធានាធិបតីរុស្ស៊ីក៏បានបង្ហាញពីការកាត់បន្ថយកងកម្លាំងរបស់ខ្លួននៅក្នុងប្រទេសស៊ីរីផងដែរ បន្ទាប់ពីប្រតិបត្តិការបង្រ្កាបភេរវកម្មនៅក្នុងប្រទេសមួយនេះអស់រយៈពេលជាច្រើនឆ្នាំ ហើយភាពចលាចលនៃសង្រ្គាមស៊ីវិលគឺបានកើតឡើងចេញពីការផ្តួលរំលំរបបលោក Al- Assad កាលពីឆ្នាំ 2011 ដោយក្នុងនោះសហរដ្ឋអាមេរិកក៏បានលូកដៃចូលក្នុងរឿងទាំងអស់នេះផងដែរ៕

ប្រភព៖ bbc

ដោយ៖ វិសាល

Facebook Comment

Related Articles