ទាហានអាមេរិកដែលចុះចូលជាមួយកូរ៉េខាងជើងស្លាប់ក្នុងវ័យ 77 ឆ្នាំ
938 Views
December 12, 2017
Tags: កូរ៉េខាងជើង
អតីតទាហានសហរដ្ឋអាមេរិកដែលមានឈ្មោះថា Charles Jenkins ដែលបានភៀសខ្លួនចុះចូលជាមួយប្រទេសកូរ៉េខាងជើងបានស្លាប់បាត់បង់ជីវិតហើយ បន្ទាប់ពីរស់នៅក្នុងនាមជាអ្នកទោសក្នុងទីក្រុងព្យុងយ៉ាងអស់រយៈពេលជិត 40 រួចមក។
Jenkin គឺជាអតីតទហានសហរដ្ឋអាមេរិកម្នាក់ក្នុងចំណោមទាហាន 4 នាក់ផ្សេងទៀតដែលបានភៀសខ្លួនចូលទៅក្នុងប្រទេសកូរ៉េខាងជើងកាលពីឆ្នាំ 1960 ដោយសារតែចង់គេចចេ្បីការបញ្ជូនទៅធ្វើសង្គ្រាមជាមួយនឹងវៀតណាម។
គួរបញ្ជាក់ថាCharles Jenkin គឺបានស្លាប់នៅក្នុងកោះ Sado កាលពីម្សិលមិញដែលជាកន្លែងលោក និងប្រពន្ធដែលមានឈ្មោះថា Hitomi Soga អតីតអ្នកទោសធ្លាប់ជាប់ក្នុងពន្ធធនាគារកូរ៉េខាងជើងរស់នៅជាមួយគ្នា នេះបើយោងតាមការបញ្ជាក់របស់សារព័ត៌មាន Kyodo៕
ប្រភព៖ bbc
ដោយ៖ វិសាល
Tags: កូរ៉េខាងជើង