ទណ្ឌកម្មអង្គការសហប្រជាជាតិលើកូរ៉េខាងជើងនឹងបង្កទុក្ខលំបាកកាន់តែខ្លាំងទៅកាន់ពលរដ្ឋក្នុងរដូវរងារ

657 Views
December 13, 2017

នៅក្នុងរដូវរងារដែលកំពុងតែឈានមកដល់ពលរដ្ឋកូរ៉េខាងជើងត្រូវបានគេជឿថានឹងទទួលរងទុក្ខលំបាកកាន់តែខ្លាំង បន្ទាប់ពីអង្គការសហប្រជាជាតិសម្រេចដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើប្រទេសមួយនេះ។

ជាមួយគ្នានេះដែរមន្រ្តីជាន់ខ្ពស់អង្គការសិទ្ធមនុស្ស Zeld Raád Al Hussein បានលើកឡើងថា៖ “ជាទូរទៅជំនួយមនុស្សធម៌ដែលរៀបចំដោយទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់មនុស្សចំនួន 13 លាននាក់នៅក្នុងប្រទេសកូរ៉េខាងជើងគឺតែងតែមានរាល់ឆ្នាំ ក៏ប៉ុន្តែក្នុងឆ្នាំនេះវិញដោយសារតែបញ្ហាកម្តៅនៅក្នុងឧទ្វីបកូរ៉េ និងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើរដ្ឋឯកោមួយនេះ វានឹងអាចបណ្តាលឲ្យពលរដ្ឋទាំងនោះទទួលរងផលលំបាកមួយផ្នែកផងដែរ”។

បន្ថែមពីនេះដែរតាមរយៈរបាយការណ៍ដែលបង្ហាញដោយអង្គការស្បៀងអាហារពិភពលោកបញ្ជាក់ថាសព្វថ្ងៃប្រជាជនកូរ៉េខាងជើងចំនួន 70 ភាគរយ ឬស្មើរនឹង 25 លាននាក់ កំពុងតែទទួលរងនូវកង្វះអាហារ និងប្រូតេអ៊ីនដោយសារតែភាពរាំងស្ងួតនៅក្នុងប្រទេសមួយនេះ ហើយចំពោះរដូវរងារវិញពួកគេអាចនឹងមានផលប្រឈមច្រើន។

គួរបញ្ជាក់ថា អាកាសធាតុត្រជាក់នារដូវរងារអាចនឹងបង្កទៅជាបញ្ហាប្រឈមសំខាន់ផងដែរសម្រាប់ប្រជាជនកូរ៉េខាងជើង ហើយជាពិសេសគឺបញ្ហាទណ្ឌកម្មរបស់អង្គការសហប្រជាជតិដើម្បីបញ្ចប់កម្មវិធីនុយក្លេអ៊ែរប្រទេសមួយនេះ៕

ដោយ៖ វិសាល

ប្រភព៖ cnn

Facebook Comment

Related Articles