ថ្លើមធំណាស់! ហ៊ានហែលសមុទ្រឆ្លងពីម៉ាឡេស៊ីទៅសឹង្ហបុរី ទីបំផុត…
552 Views
December 13, 2017
ការធ្វើដំណើរពីប្រទេសម៉ាឡេស៊ីទៅកាន់សឹង្ហបុរីអាចមានច្រើនរបៀបដូចជា ជិះយន្ដហោះ ឬ ឡានក្រុង ជាដើម។ ប៉ុន្ដែ ប្លែកតែបុរសចិត្តសឿង៣រូប ដែលមានបំណងហែលទឹកសមុទ្រឆ្លងទៅប្រទេសសឹង្ហបុរីតែម្ដង។
ជាដំបូងក្រុមប៉ូលីសស្មានតែជាវត្ថុអ្វីមួយអណ្ដែតក្នុងសមុទ្រ ការពិតជាជាបុរស៣រូប កំពុងតែហែលទឹកសោះ។ រយៈពេលប្រមាណ២០នាទីក្រោយមក ពួកគេក៏ត្រូវបានឃាត់ខ្លួន ដោយកងកម្លាំងជើងគោក និង ជើងទឹកនៅទីនោះ។
យ៉ាងណា គេមិនទាន់ដឹងពីមូលហេតុអ្វីបានជាពួកគេធ្វើដូច្នេះទេ ហើយប៉ូលីសក៏មិនបានបញ្ចេញអត្តសញ្ញាណបុរសទាំងនោះដែរ។
សូមបញ្ជាក់ដែរថា រឿងហែលឆ្លងសមុទ្រនេះគឺជារឿងឆ្លងប្រទេសខុសច្បាប់ មិនអាចលើកលែងឲ្យនោះទេ។ ពួកគេអាចប្រឈមនឹងកាតជាប់ពន្ធធនាគារ ៦ខែ ជាអតិបរមា និង ទទួលការវាយរំពាត់ យ៉ាងហោចណាស់ ៣។
ដោយ៖ Mago
ប្រភព៖ worldofbuzz