ទីបំផុតកៅអីព្រឹទ្ធសភាសមាជិកគណបក្ស Trump ត្រូវបាត់នៅក្នុង តំបន់ Alabama
510 Views
December 13, 2017
Tags: គណបក្ស Trump
នៅទីបំផុតលោក Doug Jones បានក្លាយទៅជាសមាជិកគណបក្សប្រជាធិតេយ្យដំបូងបង្អស់ដែលឈ្នះតំណែង និងទទួលបានកៅអីនៅក្នុងព្រឹទ្ធសភាក្នុងតំបន់ Alabama បន្ទាប់ពីការបោះឆ្នោតទទួលបានលទ្ធផលឈ្នះលើលោក Roy Moore ដែលមកបីគណបក្សលោកប្រធានាធិបតី Trump។
ជាលទ្ធផលលោក Doug Jones បានយកឈ្នះលោក Roy Moore ក្នុងសម្លេង 51 ទល់នឹង 49 ដោយកន្លងមកនៅក្នុងយុទ្ធនាការស្វែងរកសម្លេងឆ្នោត លោក Roy Moore ដែលមកពីគណបក្សរបស់លោក Donald Trump បានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវផ្លូវភេទជាមួយនឹងអនីតិជន។
ទោះបីជាយ៉ាងណាក៏ដោយបន្ទាប់ពីទទួលបានលទ្ធផលចាញ់យ៉ាងអាម៉ាស លោក Roy Moore បានលើកឡើងថា លទ្ធផលនេះគឺវាអាចបណ្តាលមកពីកាលមូលបង្កាច់លោកនៅក្នុងកំឡុងពេលឃោសនារកសម្លេងឆ្នោត ដោយក្នុងនោះមានស្រ្តីចំនួន 3 នាក់ចេញមុខចោទប្រកាន់លោកថាបានបំពានផ្លូវភេទលើពួកនាងកំឡុងពេលដែលពួកគេនៅជាអនីតិជន៕
ដោយ៖ វិសាល
ប្រភព៖ bbc
Tags: គណបក្ស Trump