ទីបំផុតអគ្គីភ័យដែលឆាបឆេះឃ្លាំងតម្លើងរថយន្តបានរលត់ហើយ
465 Views
December 13, 2017
Tags: អគ្គីភ័យ
បន្ទាប់ពីអគ្គីភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងឃ្លាំងតម្លើងរថយន្តមួយកន្លែងនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ កងកម្លាំង និងភ្នាក់ងារពន្លត់អគ្គីភ័យបានធ្វើឲ្យភ្លើងរលត់ទាំងស្រុងហើយនៅមុននេះបន្តិច។
យ៉ាងណាមិញទំហំនៃការខូចខាតគឺមិនទាន់ដឹងពីចំនួនប្រាកដនៅឡើយទេ ស្របពេលដែលប្រតិបត្តិការពន្លត់បានចំណាយឡានទឹកអស់ចំនួន 21 គ្រឿង។
គួរបញ្ជាក់ថានេះគឺជាករណីទី 2 ហើយដែលបានកើតឡើងនៅក្នុងខណ្ឌ សែន សុខ ដោយរំលងបានត្រឹមតែមួយថ្ងៃតែប៉ុណ្ណោះ៕
ដោយ៖ វិសាល
Tags: អគ្គីភ័យ