ជឿមិនជឿ? ផ្អើលថា ត្រីឆ្លាមនេះអាយុជាង៥០០ឆ្នាំ!!!
670 Views
December 14, 2017
កាលពីពេលថ្មីៗនេះ អ្នកស្រាវជ្រាវបានរកឃើញថា ឆ្លាមប្រភេទ Greenland មួយក្បាល អាចមានអាយុវែងរហូតដល់ ៥១២ឆ្នាំ ឯណោះ ។
ឆ្លាមនេះត្រូវបានគេរកឃើញនៅមហាសមុទ្រអាក់ទិច ដែលមានទំហំធំមហិមា ប្រមាណជាង ៥ម៉ែត្រ និង ទម្ងន់ ជាង១តោន។ យោងតាមទម្ងន់ និង ប្រវែងនេះ អាយុរបស់វា ត្រូវគេប៉ាន់ស្មាន អាចនៅចន្លោះពី ២៧២ឆ្នាំ ទៅ ៥១២ឆ្នាំ ព្រោះ១ឆ្នាំ ឆ្លាមនេះអាចលូតបានប្រវែង១សង់ទីម៉ែត្រ។
ឆ្លាម Greenland បរិភោគត្រីជាចំណីអាហារ និង សាច់សត្វដែលស្លាប់ ឬ រលួយ ជាដើម។
ប្រសិនបើការអះអាងនេះត្រឹមត្រូវមែន ឆ្លាមនេះគឺជាសត្វដែលឆ្អឹងកងអាយុវែងជាងគេបង្អស់ក្នុងលោក។ ហើយ ឆ្លាមនេះបានឆ្លងកាត់ព្រឹត្តិការណ៍ពិភពលោកសំខាន់ៗជាច្រើន ដូចជា សង្រ្គាមលោក បដិវត្តន៍ឧស្សាហកម្ម ជាដើម។
ដោយ៖ Mago
ប្រភព៖ ladbible