រន្ធត់ណាស់ ផ្ទុះហិង្សាក្នុងខែដំបូង សម្លាបជនជាតិរ៉ូហ៊ីងយ៉ា 6700 នាក់

1080 Views
December 14, 2017

យ៉ាងហោចណាស់ក្រុមកុលសម្ព័ន្ធភាគតិចរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសភូមាចំនួន 6700 នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងខែសីហាដែលជាខែដំបូងនៃហិង្សាផ្ទុះឡើង នេះបើយោងតាមរបាយការណ៍របស់ MSF បង្ហាញនៅក្នុងថ្ងៃព្រហស្បត្តិ៍នេះ។

 

 

នៅក្នុងនោះដែររបាយការណ៍ដដែលបានបញ្ជាក់ថាក្នុងចំណោមអ្នកស្លាប់ទាំង 6700 នាក់គឺភាគច្រើនជាស្រ្តី និងមានកុមារចំនួន 730 នាក់ផងដែរដែលពួកគេភាគច្រើនមានអាយុក្រោម 5 ឆ្នាំ។

 

 

យ៉ាងណាមិញនេះគ្រាន់តែជារបាយការណ៍ខែដំបូងនៃការសម្លាប់រង្គាលទៅលើក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ាប៉ុណ្ណោះ ដោយរបាយណ៍ការណ៍នៃខែផ្សេងៗទៀតគឺមិនទាន់ត្រូវបានអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកបង្ហាញពីចំនួនសតុបនៅឡើយទេ។

 

 

គួរបញ្ជាក់ថាករណីហិង្សានៅក្នុងតំបន់ Rakhine ប្រទេសភូមាបានធ្វើឲ្យក្រុមកុលសម្ព័ន្ធរ៉ូហ៊ីងយ៉ាចំនួន 62 ម៉ឺននាក់ភៀសខ្លួនទៅកាន់ប្រទេសជិតខាង លើសពីនេះទៅទៀតគឺក្រុមកងកម្លាំងប្រទេសភូមាបានដុតកម្ទេចផ្ទះសម្បែងរបស់ពួកគេរាបដល់ដីស្ទើរតែទាំងស្រុងក្នុងតំបន់ Rakhine៕

 

 

 

ដោយ៖ វិសាល

ប្រភព៖ Thenation

Facebook Comment

Related Articles