សូមប្រយ័ត្ន! ទារករាកឈាម សង្ស័យបៅម្សៅទឹកដោះគោក្លែងក្លាយ!!!

4089 Views
December 14, 2017

រឿងរ៉ាវនេះបានកើតឡើងនៅប្រទេសម៉ាឡេស៊ី ប៉ុន្ដែបងប្អូនខ្មែរយើងក៏សូមមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ!

បើតាមការរៀបរាប់របស់ម្ដាយទារក បានឲ្យដឹងថា នៅពេលដែលប្ដូរកន្ទបរបស់កូន ក៏ប្រទះឃើញកូនរាកឈាមតែម្ដង។ កំដៅរបស់កូនក៏ឡើងដល់ជាង ៣៩អង្សាសេ ហើយគាត់បានបញ្ចុកថ្នាំគ្រុនឲ្យគេ។

បន្ទាប់មក គាត់ក៏បញ្ចូនកូនទៅកាន់មន្ទីរពេទ្យ រីឯគ្រូពេទ្យបង្ហាញក្ដីបារម្ភថា ទារកអាចនឹងមានបញ្ហាពោះវៀន ទើបបណ្ដាលឲ្យរាកឈាមដូច្នេះ។ក្រោយមកទើបស្រ្តីជាម្តាយប្រាប់គ្រូពេទ្យថា បានឲ្យកូនបៅម្សៅទឹកដោះគោម៉ាក Enfalac ដែលកំពុងល្បីថាមានប្រភេទក្លែងក្លាយនៅប្រទេសម៉ាឡេស៊ី។

ពេលនេះ អាជ្ញាធរកំពុងវិភាគលើម្សៅទឹកដោះគោនោះហើយ ប្រសិនបើរកឃើញថាក្លែងក្លាយពិតមែន នឹងមានការដាក់ទោសធ្ងន់លើអ្នកចែកចាយមិនខាន។

ចំណែកទារក សំណាងល្អ កំពុងតែស្ថិតក្នុងដំណើរកាលជាសះស្បើយហើយ។

ដោយ៖ Mago

ប្រភព៖ worldofbuzz

 

Facebook Comment

Related Articles