កងកម្លាំងជើងទឹកចិនធ្វើសមយុទ្ធក្បែរឧបទ្វីបកូរ៉េ
511 Views
December 15, 2017
Tags: ចិនធ្វើសមយុទ្ធ
កាលពីម្សិលមិញនេះកងកម្លាំងជើងទឹកនៅក្នុងប្រទេសចិនបានណាំគ្នាធ្វើសមយុទ្ធនៅក្បែរតំបន់សមុទ្រនៅក្នុងឧបទ្វីបកូរ៉េនេះបើយោងតាមសារព័ត៌មាន South China Morning បានរាយការណ៍។
ការធ្វើសមយុទ្ធរបស់កងកម្លាំងប្រទេសចិនគឺស្របគ្នានឹងការធ្វើសមយុទ្ធរបស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសជប៉ុននៅក្នុងសប្តាហ៍នេះ បន្ទាប់ពីការបាញ់មីស៊ីលឆ្លងទ្វីបរបស់ប្រទេសកូរ៉េខាងជើង។
គួរបញ្ជាក់ថាសមយុទ្ធរបស់ប្រទេសចិនគឺនឹងធ្វើឡើងចាប់ពីថ្ងៃព្រហស្បត្តិ៍ និងត្រូវបញ្ចប់នៅក្នុងថ្ងៃច័ន្ទខាងមុខ ដោយតាមការបញ្ជាក់ពីសំណាក់មេបញ្ជាការកងនាវាប្រទេសចិនបានឲ្យដឹងថា សមយុទ្ធនេះគឺជាការពង្រឹងកងកម្លាំងជើងទឹករបស់ប្រទេសចិនផងដែរ៕
ប្រភព៖ Sputnik
ដោយ៖ វិសាល
Tags: ចិនធ្វើសមយុទ្ធ