តោះទៅមើលឡានហោះថាឡូយប៉ុណ្ណា!!
702 Views
December 16, 2017
Tags: ឡានហោះ
ក្រុមហ៊ុន Samson Motor បានចូលរួមក្នុងការប្រកួតបង្កើតឡានហោះតំបូងបង្អស់របស់ពិភពលោក ដែលអាចហោះបានក្នុងល្បឿន 320km/h អមដោយស្លាបពីរ។
ឡាននេះនឹងបញ្ចេញលក់នៅឆ្នាំ២០១៨ខាងមុខនេះ ជាមួយតម្លៃកប់ពពកគឺ £90,000 ($120,000)។
ឡានហោះនេះមានកង់បី និងកន្លែងអង្គុយពីរ ហើយមានប្រវែង5.1ម៉ែត្រនៅលើដី 6.3ម៉ែត្រនៅលើមេឃ។
អ្វីដែលពិសេសនោះគឺស្លាបឡានអាចបត់និងពន្លាតាមចិត្ត។ ជាធម្មតាបើគ្មានស្លាបអមទេ ឡាននេះអាចបើកបានលើគោកក្នុងល្បឿន 160km/h និង 320km/h នៅលើអាកាស។
វាពិបាកបន្តិចត្រង់ថា អ្នកមិនអាចចេះតែចុះចតតាមអំពើចិត្តនោះទេ ចាំបាច់ត្រូវចុះចតតាមព្រលានយន្ដហោះ។
ប្រភព៖ Dailymail
ដោយ៖Taylor
Tags: ឡានហោះ