ទាយមើលថា NASA មានអ្វីប្រកាសអំពី Alien?
497 Views
December 16, 2017
Tags: Kepler telescope
Kepler telescope របស់ NASA បានព្យាយាមយ៉ាងខ្លាំងក្នុងការស្វែងរកភពរបស់ Alien ក្នុងប្រពន្ធ័លំហ។
ប្រតិបត្តិការស្វែងរកនេះចាប់ផ្ដើមតាំងពីឆ្នាំ២០១៤ ហើយបានប្រទះនឹងភពនានាដែលមានទំហំប៉ុនផែនដីយ៉ាងតិចណាស់៣០។
Space agency រំពឹងថា ការប្រកាសនេះនឹងបញ្ចេញពីលទ្ធផលនៃសហប្រតិបត្តិការជាមួយ Googleក្នុងការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃដើម្បីស្វែងរកភព។ យ៉ាងណាមិញ រឿង alien ហាក់បីដូចជាពិបាកយល់។
ថ្មីៗនេះ Kepler បានរកឃើញភពចំនួន១០ដែលស្ថិតនៅខាងក្រៅប្រពន្ធ័សូឡា ដែលមានទំហំនិងសីតុណ្ហភាពអាចរស់នៅបាន។
អ្នកស្រាវជ្រាវរបស់NASAបង្ហើបថា alien ប្រហែលជាអាចនៅភពណាមួយ ហើយពួកយើងប្រហែលមិនមែនមានតែឯងនោះទេ។
ប្រភព៖metro
ដោយ៖Taylor
Tags: Kepler telescope