បុរាណវិទូបានរកឃើញបរាសិតក្នុងសាកសពមនុស្សបុរាណនាសម័យក្រិច

2858 Views
December 16, 2017

កាលពី២៥០០ឆ្នាំមុន ​Hippocrates បានពណ៌នាពីបញ្ហាបរាសិតនេះ ប៉ុន្ដែភស្ដុតាងបរាសិតទើបតែត្រូវបានរកឃើញដោយអ្នកវិទ្យាសាស្រ្ដនាសម័យបច្ចុប្បន្ន។​

អ្នកវិទ្យាសាស្រ្ដបានវិនិច្ឆ័យទៅលើពងបរាសិតពីរដែលបន្សល់ទុកពីយុគសំរឹទ្ធនិងយុគថ្មរំលីង។​

ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យល័យ Cambridge បានធ្វើការសិក្សាតាមរយៈមីក្រូទស្សន៍ទៅលើគ្រោងឆ្អឹងនៃអាងត្រគាកដែលបានកប់តាំងពីយុគថ្មរំលីង សំរឹទ្ធនិង​សម័យរ៉ូម៉ាំង។

ពងបរាសិតពីរប្រភេទត្រូវបានរកឃើញក្នុងដីគឺ ត្រប៉ែតនិងមូល។​ បរាសិតត្រូវបានពិពណ៌នាដោយអ្នកអនុវត្ត​វេជ្ជសាស្ដ្រលោក Hippocratea តាំងពីមុនសតវត្សទី៥​និង​៤មកម្ល៉េះ។​

នៅក្នុងបណ្ដុំអត្ថបទសរសេរដោយ Hippocrates បានបញ្ជាក់ថា រោគសញ្ញាដែលបង្កដោយបរាសិតមានដូចជា ក្អួតចង្អោរ រាគរួស ក្ដៅខ្លួន គ្រុនញាក់ ថបដង្ហើម ចុះខ្សោយនិងហើមពោះ។​

ការព្យាបាលដែលបានណែនាំដោយHippocratesមានដូចជា ​ថ្នាំបុកពីឬសឈើ លាយជាមួយទឹកនិងទឹកឃ្មុំ។​

ដោយសារការកត់ត្រាទាំងនេះហើយទើបជម្រុញឲមានការរុករកបន្ដពីរបកគំហើញថ្មីៗរបស់បុរាណវិទូបច្ចុប្បន្ន។​

ប្រភព៖ MailOnline

ដោយ៖​Taylor

Facebook Comment

Related Articles