ហេតុតែគេ!! ជប៉ុនត្រៀមដាក់បង្អួតមនុស្សយន្ដនៅតាមព្រលានយន្ដហោះ

យោងទៅតាមអ្នកតំណាងអាកាសយានដ្ឋានជប៉ុនលោក Yukata Kuratomi បានបង្ហើបប្រាប់ថា មនុស្សយន្ដចំនួនប្រាំពីរគ្រឿងកំពុងតែតម្លើងដើម្បីជាប្រយោជន៍សម្រាប់ប្រើប្រាស់នៅតាមព្រលាន។
មួយក្នុងចំណោមនោះគឺជាកូនឆ្មាយន្ដ ដែលមានមុខងារអាចបកប្រែភាសាផ្សេងៗបាន ដោយគ្រាន់តែលើកមេក្រូដែលភ្ជាប់នឹងកូនឆ្មាយន្តនោះមកនិយាយ ក្រោយមកអក្សរនឹងបង្ហាញឡើងនៅលើអេក្រង់។
មនុស្សយន្ដផ្សេងទៀតនឹងបំពេញមុខងារជញ្ជូនវ៉ាលីអ្នកដំណើរ។ លោក Kuratomi និយាយថា៖ “ យើងចង់ឲ្យភ្ញៀវទេសចរណ៍ទាំងអស់មានអារម្មណ៍ថាជនជាតិជប៉ុនគឺឡូយ។”
យ៉ាងណាមិញ វាមិនមែនជាលើកទីមួយទេដែលជប៉ុនប្រើមនុស្សយន្ដសម្រាប់មុខងារផ្សេងៗ។ ម៉្យាងវិញទៀត នេះគឺជាវិធីសាស្ដ្រដ៏ល្អបំផុតក្នុងការដោះស្រាយបញ្ហាប្រឈមគឺ ការថយចុះនៃកំំណើនប្រជាជនដោយសារតែជនជាតិជប៉ុនភាគច្រើនយកការងារជាធំហើយមិនយកកូន។ ការប្រើប្រាស់មនុស្សយន្តជំនួសឲ្យកម្លាំងមនុស្សគឺជាជម្រើសល្អបំផុត។
ប្រភព៖ sputniknews
ដោយ៖Taylor