បច្ចេកវិទ្យាថ្មីនៃតំណក់ទឹករបស់រុស្ស៊ីអាចជួយពន្លត់ភ្លើងឆេះព្រៃ
1824 Views
December 20, 2017
Tags: ភ្លើងឆេះព្រៃ

ក្រុមអ្នកស្រាវជ្រាវរបស់សាកលវិទ្យាលយ័ Tomsk Polytechnic បានរកឃើញវិធីសាស្ត្រថ្មីក្នុងការជួយពន្លត់ភ្លើងឆេះព្រៃដោយប្រើប្រាស់តំណក់ទឹកពិសេស។ បច្ចេកវិទ្យានេះជួយបំបែកពពុះទឹក ដើម្បីគ្របដណ្ដប់តំបន់ដែលឆេះធំៗយ៉ាងមានប្រសិទ្ធភាព។
តំណក់ទឹកពិសេសនេះបង្កឡើងដោយធាតុផ្សំមួយចំនួនដូចជា បំណែកកាបូនឬលោហៈធាតុរឹង, ភាគល្អិតនៃថ្មកំបោរ, អំបិល, ខ្សាច់និងវត្ថុដទៃទៀត។
ដើម្បីពន្លត់ភ្លើង គេចាំបាច់ត្រូវបាញ់បំបែកពពុះទឹកទៅក្នុងតំបន់ដែលមានភ្លើងឆេះ ក្រោយមកតំណក់ទឹកទាំងនោះនឹងអនុវត្តមុខងាររបស់វាដោយហួតយកកម្ដៅចេញពីអគ្គិភ័យ។
តាមការសាកល្បងកន្លងមកបានបង្ហាញឲ្យឃើញថា តំណក់ទឹកទាំងនេះមានប្រសិទ្ធភាពក្នុងការពន្លត់អគ្គិភ័យពី30ទៅ40ភាគរយបានច្រើនជាងទឹកធម្មតា។
ប្រភព៖ sputniknews
ដោយ៖Taylor
Tags: ភ្លើងឆេះព្រៃ