មិនគួរឲ្យជឿ!! អំប៊្រីយ៉ុងដែលត្រូវបានបង្កកអស់រយៈពេល24ឆ្នាំ បានចាប់កំណើត…

ពិតជាមិនគួរឲ្យជឿមែន!! ស្ត្រីវ័យ26ឆ្នាំម្នាក់បានផ្ដល់កំណើតដល់ទារិកាដ៏គួរឲ្យស្រលាញ់ម្នាក់ បន្ទាប់ពីទទួលការបរិច្ចាគអំប៊្រីយ៉ុងដែលគេបង្កកអស់រយៈពេល24ឆ្នាំ។
កូនស្រីរបស់អ្នកស្រី Tina Gibson គឺទារិកាEmma Wren បានបង្កកំណើតតាំងពីឆ្នាំ1992មកម្ល៉េះ ហើយអំប៊្រីយ៉ុងរបស់នាងត្រូវបានគេដាក់ឲ្យកកដើម្បីរក្សាទុក។
Tina មិនអាចបង្កើតកូនជាមួយប្ដីរបស់នាងបានទេ ដោយសារតែលោកBenjaminមានជម្ងឺរលាកសួត។ អាស្រយ័ហេតុនេះ កាលពីខែ ឧសភាកន្លងទៅនេះ អ្នកស្រីក៏សម្រេចចិត្តទទួលយកការបរិច្ចាគនេះ ហើយចាក់បញ្ចូលខ្លួនតាមបច្ចេកវិទ្យាវេជ្ជសាស្ត្ររបស់គ្រូពេទ្យនៅមជ្ឈមណ្ឌលបរិច្ចាគ National Embryo Donation Center in Knoxville, Tennesse។
នៅថ្ងៃទី 25ខែវិច្ឆិកានេះ បន្ទាប់ពីការពពោះអស់រយៈពេល40សប្ដាហ៍ អ្នកស្រីបានសម្រាលកូនស្រីដ៏គួរឲស្រលាញ់មួយដែលមានទម្ងន់40ផោន និងកម្ពស់25អ៊ីញ តាមបែបធម្មជាតិដោយគ្មានការចាក់ថ្នាំជំនួយអ្វីទាំងអស់។
វាជារឿងដ៏ភ្ញាក់ផ្អើលមួយសម្រាប់អ្នកស្រីនិងស្វាមីពេលដែលដឹងពីអាយុកាលនៃអំប៊្រីយ៉ុងនេះ តែយ៉ាងណាមិញពួកគេនៅតែជម្នះដោយសារការចង់បានកូន។
អ្នកស្រីTina បាននិយាយថា៖ “តាមការពិតទៅខ្ញុំពិតជាមានការបារម្ភថាវានឹងមិនអាចទៅរួច។ ខ្ញុំគិតថា ខ្ញុំគ្រាន់តែចង់បានកូនប៉ុណ្ណោះ មិនមែនចង់បំបែកឯកត្តកម្មពិភពលោកអ្វីនោះទេ។ បើតាមការគណនា ខ្ញុំមានអាយុ26ឆ្នាំ ចំណែកអាយុកូនស្រីខ្ញុំវិញស្ទើរតែអាចក្លាយជាមិត្តល្អនឹងគ្នាបានបាត់ទៅហើយ។”
Tina និង Benjamin រស់នៅជាមួយគ្នាអស់រយៈពេល7ឆ្នាំហើយបន្ទាប់ពីរៀបការ ប៉ុន្ដែជាអកុសលជម្ងឺរលាកសួតរបស់Benjaminបានរារាំងពួកគេមិនឲមានកូនរួមគ្នា។
អាស្រយ័ហេតុនេះ ទើបអ្នកទាំងពីរសម្រេចចិត្តទៅទទួលយកការបិច្ចាគ។ ដោយសារតែក្បូនវេជ្ជសាស្ត្រនិងដំណើរការរបស់គ្រូពេទ្យ ទីបំផុតនាងតូចEmma Wren បានចាប់កំណើតក្នុងផ្ទៃម្ដាយនិងកើតមកមានសុខភាពល្អ ព្រមទាំងមុខមាត់គួរឲស្រលាញ់។ ពិតជាសំណាងមែន!!
ប្រភព៖ Dailymail
ដោយ៖Taylor