ដេនីក្វាន់បង្ហាញសារឌឺដង បន្ទាប់ពីបទថ្មីរបស់មាសសុខសោភា

935 Views
December 21, 2017

តារាសម្តែងដែលចូលចិត្តតុបតែងខ្លួនរបៀបសិចស៊ី ដេនីក្វាន់ បានបង្ហាញចំណាប់អារម្នណ៍របស់ខ្លួននៅលើបណ្តាញសង្គម ហ្វេក ប៊ុក ផ្ទាល់ខ្លួនរបស់កញ្ញា ដោយសារតែបទចម្រៀងថ្មីរបស់កញ្ញា មាស សុខសោភា។


នៅលើបណ្តាញសង្គម ហ្វេស ប៊ុក ដេនី ក្វាន់ សេសេរថា៖ ” Idol របស់ខ្ញុំគាត់ស្លៀកប៉ុណ្ណឹងគឺវាមិនចំលែកនោះទេព្រោះគាត់ស្លៀកថតនៅសមុទ្រហើយក៏ជាសិល្បះក្នុងការសម្តែងយ៉ាងណាក៏ខ្ញុំនៅតែស្រលាញ់ចូលចិត្ដគាត់ដដែលព្រោះមិនអាចវាយតម្លៃមនុស្សត្រឹមតែការស្លៀកពាក់នោះទេ…តែបើសិនជាឈុតដែលគាត់ស្លៀកមកខ្ញុំជាអ្នកស្លៀកវិញច្បាស់ណាស់ប្រាកដជាត្រូវក្រសួងផ្អាកយ៉ាងតិចក៏មួយឆ្នាំទៀតដែរ!”។

គួរបញ្ជាក់ថាកាលពីដើមឆ្នាំកន្លងមកនេះ កញ្ញា ដេនី ក្វាន់ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បះដាក់បម្រាមផ្អាកការសម្តែងផ្សេងៗចំនួន 1ឆ្នាំ ដោយសារតែសម្លៀកបំពាក់សិចស៊ីរបស់នាង ហើយការបង្ហាញសារនៅលើបណ្តាញសង្គមរបស់នាង ក៏អាចជាការឌឺដងទៅកាន់ក្រសួងផងដែរចំពោះការដាក់បម្រាមតែលើរូបនាង៕

Facebook Comment

Related Articles