ខេមអង្គុយគិតមិនយល់រឿងក្រសួងដាក់បម្រាមផ្សាយចម្រៀងផលិតកម្មថោន

បន្ទាប់ពីក្រសួងព័ត៌មានបានសម្រេចប្រកាសដាក់បម្រាមមិនឲ្យមានការចាក់ផ្សាយនូវបទចម្រៀង “គ្រូបង្រៀនផឹកស្រា” របស់ផលិតកម្មថោន ដោយសារតែប៉ះពាល់ទៅដល់កិត្តិយសគ្រូបង្រៀន តារាចម្រៀងល្បីឈ្មោះ ខេម របស់ផលិតកម្មមួយនេះបានធ្វើការបង្ហាញចំណាប់អារម្មណ៍របស់ខ្លួននៅលើបណ្តាញសង្គម ហ្វេស ប៊ុក។
នៅលើបណ្តាញសង្គម ហ្វេស ប៊ុក លោក ខេម បានសរសេរថា៖ ” អង្គុយគិតទៅគិតម៉ោដូចជាមិនយល់សោះ ច្រៀងរឿងពឹតជួយដល់សង្គមខុស ច្រៀងរឿងបំពុលសង្គមមិនខុស ហើយល្បីទៀត
ដូចវុលវុលម៉េចទេ តើនេះជាសម័យអីទៅ។
🗣🗣🗣🗣🗣🗣🗣🗣🗣🗣🗣🗣
អោយតំលៃមនុស្សពេលនៅរស់ត្រូវការញាំ កុំចាំបាច់ស្លាប់ហើយបាននឹកស្តាយនោះវាអត់ប្រយោជន៍ទេ
សិល្បះម្នាក់ពេលនៅរស់សូម្បីតែឈ្មោះក៏នឹកមិនឃើញផង តែពេលស្លាប់ លើកតម្តើងចង់ដល់មេឃ សួរថាគាត់អាចទទួលយកបាននៅអ្វីដែលគាត់ចង់បានទេ???????????????ងើបមកស្តាប់មិនបានផង
យល់តាមការគិតចុះ 😇😇😇😇Good night 🌃🌃🌃🌃”។
បញ្ជាក់ថាក្រសួងព័ត៌មានបានប្រកាសបម្រាមចាក់ផ្សាយបទចម្រៀង “គ្រូបង្រៀនផឹកស្រា” របស់ផលិតកម្មថោន ក្រោមហេតុផលប៉ះពាល់កិត្តិយសគ្រូបង្រៀន ដែលធ្វើឲ្យលោក ខេម បង្ហាញថា ច្រៀងបំពុលសង្គមមិនខុស ច្រៀងរឿងពិតជួយសង្គមខុស៕