ទៀតហើយ ទាហានកូរ៉េខាងត្បូងកំពុងស្វែងរកទាហានរត់ចោលជួរកូរ៉េខាងជើង

1056 Views
December 21, 2017

នៅក្នុងព្រឹកថ្ងៃទី 21 នេះកងកម្លាំងរបស់ប្រទេសកូរ៉េខាងត្បូងបានបើកប្រតិបត្តិការស្វែងរក ទាហានរត់ចោលជួរប្រទេសកូរ៉េខាងជើងដែលត្រូវបានគេសង្ស័យថាបានទទួលរង ការបាញ់ប្រហារកំឡុងពេលដែលគេរត់ភៀសខ្លួនមកកាន់ប្រទេសកូរ៉េខាងត្បូង។

 

 

 

ប្រតិបត្តិការក្នងការស្វែងរកទាហានកូរ៉េខាងជើងដែលរត់ចោលជួរគឺបានកើតឡើងបន្ទាប់ពីមានទាហានម្នាក់រាយការណ៍ថាបានឮសូរសំលេងផ្ទុះអាវុធនៅខាងភាគីកូរ៉េខាងជើងនៅម៉ោងប្រមាណ 8 ព្រឹកដែលសម្លេងនោះត្រូវបានគេសង្ស័យថាជាករណីបាញ់ប្រហារទៅលើទាហាន កូរ៉េខាងជើងដែលរត់ចោលជួរ។

 

 

រំឮកថាកាលពីខែមុនកងកម្លាំងប្រទេសកូរ៉េខាងជើងម្នាក់ត្រូវបានគ្នីគ្នារបស់ខ្លួនបាញ់ប្រហារចំនួន ប្រាំគ្រាប់មុនពេលដែលរត់ចោលជួរមកកាន់ទឹកដីកូរ៉េខាងត្បូង និងទទួលការជួយសង្គ្រោះ ពីសំណាក់ភាគីកូរ៉េខាងត្បូង។

 

 

គួរបញ្ជាក់ថានេះគឺជាករណីទី 4 ហើយដែលទាហានកូរ៉េខាងជើងរត់ចោលជួរ ចូលមកកាន់ ប្រទេសកូរ៉េខាងត្បូង ដោយកាលពីខែមិថុនាកន្លងមកនេះក៏មានទាហានកូរ៉េខាងជើង ២ នាក់រត់ចោលជួរផងដែរ៕

 

ប្រភព៖ BBC

ដោយ៖ វិសាល

Facebook Comment

Related Articles