ឥទ្ធិពលព្យុះ! ក្រសួងធនធានទឹក អំពាវនាវឲ្យអ្នកធ្វើដំណើរតាមសមុទ្រ ពិសេសប្រជានេសាទ គួរផ្អាកសកម្មភាព ចាប់ពីល្ងាចថ្ងៃនេះ រហូតដល់ស្ថានភាពអាកាសធាតុ បានល្អប្រសើរឡើងវិញ

950 Views
December 25, 2017

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកព្រឹលមថ្ងៃទី២៥ ខែធ្នូនេះ បានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពីឥទ្ធិពលរបស់ព្យុះទី ២៧ ឈ្មោះ តឹម ប៊ិន (TEMBIN) មកលើព្រះរាជាណាចក្រកម្ពុជា។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ព្យុះ តឹមប៊ិន នឹងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដោយបង្កឱ្យមានខ្យល់បក់បោកខ្លាំង លាយឡំជាមួយនឹងភ្លៀងខ្លាំងនៅលើផ្ទៃសមុទ្រ និងតំបន់ឆ្នេរ ព្រមទាំងធ្វើឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស។

ជាមួយគ្នានេះក្រសួងធនធានទឹក បានអំពាវនាវសូមអ្នកធ្វើដំណើរតាមសមុទ្រ ពិសេសចំពោះបងប្អូនប្រជានេសាទ គួរផ្អាកសកម្មភាព ចាប់ពីល្ងាចថ្ងៃទី ២៥ ខែធ្នូ រហូតដល់ស្ថានភាពអាកាសធាតុ បានល្អប្រសើរឡើងវិញ៕

ប្រភព៖ freshnews

Facebook Comment

Related Articles