វិធីធ្វើភេសជ្ជៈផ្តល់ឱ្យមាន់ធន់នឹងជំងឺ ធ្ងន់ និងធំលូតលាស់លឿន

1411 Views
December 25, 2017

*របៀបធ្វើ៖
– លាងប្រទាលកន្ទុយក្រពើ២ធាងឲ្យស្អាត ចិតយកសំបកវាចេញ ហើយលាងជម្រះជ័រវាចេញ
– យកសាច់វាចិញ្ច្រាំឲ្យល្អិតៗរួចលាយជាមួយទឹកប្រមាណ៣ឬ៤លីត្រ
– យកល្បាយទឹកនេះដាក់ឲ្យមានផឹក ហើយមួយចំនួនទៀតអាចយកទៅលាយជាមួយចំណីឲ្យវាស៊ី ទឹកនេះអាចប្រើបានតែរយៈពេល២៤ម៉ោងទេ មិនត្រូវទុកយូរជាងនេះទេ។


☞ លទ្ធផល ជួយឱ្យមាន់ធន់នឹងជម្ងឺ បញ្ចុះកំដៅ បំបាត់ស្រ្តេស ស៊ីចំណីបានច្រើន ធំលូតលាស់លឿនជាងមាន់ដែលមិនបានផឹកល្បាយទឹកប្រទាលកន្ទុយក្រពើ។


☞ តើបងចង់អោយកូនមានរបស់បងៗធំធាត់ និងមានសុខភាពល្អ នេះជាចណីមាន់ដែលាយបញ្ចូលគ្នារ ហើយមាន
គុណភាពល្អ មាន់ស៊ីទៅ ធំធាត់បានលឿននិងមានទម្ងន់ធ្ងន់។  

វិធីផ្សំ៖ បាយ គ្រាប់ពោតកិនតូចៗ ចំណីមាន់ ផ្ទី ស្តៅ ដោយយកបរិមាណ១គីឡូស្មើរគ្នា និងអំបិលកន្លះខាំ លាយល្បាយឲ្យសព្វ រួចដាក់ឲ្យមាន់ស៊ី ដោយលាយជាមួយទឹកថ្នាំខាងលើ។

អត្ថបទដោយ៖ អ៊ាង សុផល្លែត
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

ប្រភព៖ eangsophalleth

Facebook Comment

Related Articles