រដ្ឋសភាប្រកាសសុពលភាព សមាជិកថ្មីលោក យិន ប៊ុនណាង ដើម្បីជំនួសលោក អ៊ឹម សិទ្ធី ដែលទទួលមរណភាព

698 Views
December 26, 2017

នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧​នេះ រដ្ឋសភា បានបន្ដបើកកិច្ចប្រជុំពេញអង្គមួយទៀត ដើម្បីប្រកាសសុពលភាពសមាជិកថ្មីរដ្ឋសភា១រូប គឺលោក យិន ប៊ុនណាង ដែលត្រូវបានតែងតាំងជំនួសតំណែង លោក អ៉ឹម សិទ្ធី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលទទួលមរណភាព កាលពីពេលថ្មីៗនេះ។

កិច្ចប្រជុំពេញអង្គរបស់រដ្ឋសភាខាងលើ ធ្វើឡើងក្រោមអធិបតីភាព សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួ​មពីសមាជិកនានា នៃរដ្ឋសភាផងដែរ។

ក្រៅពីរបៀបវារៈទី១ ខាងលើនេះ ក៏មានរបៀបវារៈមួយទៀត គឺការបោះឆ្នោតជ្រើសតាំង លោក លី ឆេង ដើម្បីធ្វើជាសមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាផងដែរ៕

ប្រភព៖ freshnews

Facebook Comment

Related Articles