ក្រសួងធនធានទឹក៖ ឥទ្ធិពលព្យុះ តឹម ប៊ិន ធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន, អ្នកធ្វើដំណើរតាមសមុទ្រ និងប្រជានេសាទ គួរផ្អាកសកម្មភាពសិន រហូតដល់អាកាសធាតុល្អឡើងវិញ

1022 Views
December 26, 2017

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពីឥទ្ធិពលរបស់ព្យុះទី ២៧ ឈ្មោះ តឹម ប៊ិន (TEMBIN) មកលើព្រះរាជាណាចក្រកម្ពុជា។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ព្យុះ តឹមប៊ិន មានឥទ្ធិពលមកលើ ព្រះរាជាណាចក្រកម្ពុជា ដោយបង្កឱ្យមានខ្យល់បក់បោកខ្លាំង លាយឡំជាមួយនឹងភ្លៀងខ្លាំងនៅលើផ្ទៃសមុទ្រ និងតំបន់ឆ្នេរ ព្រមទាំងធ្វើឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស។

ជាមួយគ្នានេះក្រសួងធនធានទឹក បានអំពាវនាវសូមអ្នកធ្វើដំណើរតាមសមុទ្រ ពិសេសចំពោះបងប្អូនប្រជានេសាទ គួរផ្អាកសកម្មភាព ចាប់ពីល្ងាចថ្ងៃទី ២៥ ខែធ្នូ រហូតដល់ស្ថានភាពអាកាសធាតុ បានល្អប្រសើរឡើងវិញ។

ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី២៦ ខែធ្នូនេះ តំបន់មាត់សមុទ្រ ដូចជាខេត្តកំពត ខេត្តកែប និងព្រះសីហនុ ផ្ទៃមេឃអួអាប់ និងភ្លៀង កំពុងបន្តគ្របដណ្តប់ទូទាំងខេត្ត ខណៈនៅលើផ្ទៃសមុទ្រ រលក និងខ្យល់បោកបក់ក្នុងកំរិតមធ្យម៕

ប្រភព៖ freshnews

Facebook Comment

Related Articles