លោកឃួងស្រេងទទូចដល់អ្នកលក់ថ្នាំត្រូវមានជំនាញពិតប្រាកដ

670 Views
December 26, 2017

ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ដល់​សមាជិក​អ្នកលក់​ឱសថ​កម្ពុជា​ជំនា​ន់ទី​៣ ​នៅ​មហោ​ស្រពចេនឡា ​លោក ឃួន ស្រេង ​បាន​ឱ្យ​ដឹង​ថា​ អ្នក​លក់​ថ្នាំ​ពេទ្យ ​នៅ​រាជ​ធានី​ភ្នំពេញ ​គួរគិត​ដល់​សុខភាព​ប្រជាជន​ផង ​កុំ​គិត​តែ​លុយ​ពេក ​លក់​របស់​មិន​ល្អ និង​ផ្សំថ្នាំ ​មិន​ត្រឹមត្រូវ​ ប៉ះ​ពាល់​ដល់​សុខភាព​ប្រជាជន។

នៅក្នុងនោះដែរលោកអភិបាលក្រុងបន្តថាថ្នាំ​ជា​អាវុធ​មុខ​២ ដូច្នេះ​សូម​អ្នក​លក់​ថ្នាំ​ពេទ្យ​ទាំង​អស់ ​ត្រូវ​គិត​ឡើង​វិញ។ ការ​លក់​ថ្នាំ​មិន​ល្អ ឬ​គ្មាន​ប្រសិទ្ធភាព​អាច​នឹង​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​មែនទែន ​ដល់​សុខភាព​ប្រជាជន។

ជាចុងក្រោយលោកបញ្ជាក់ថាអ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ ថ្នាំ​ពេទ្យ​ទាំង​អស់​ត្រូវ​រក្សា​ទុក​កន្លែង​មាន​ សុវត្ថិភាព ​និង​ក្នុង​សីតុណ្ហភាពចន្លោះ​ពី​ ២០​ អង្សា​ ទៅ ​២៥​ អង្សា​។ បើ​មាន​ថ្នាំ​ហួស​កំណត់ ឬ​គ្មាន​គុណភាព​ អាជីវ​ករ​លក់​ឱសថ​ទាំងអស់ ត្រូវ​យក​ទៅ​ចោល ​កុំ​លក់​ដោយ​មិន​គិត​ពី​សុខភាព​ប្រជាជន​អី៕

Facebook Comment

Related Articles