កូនពីរទៅហើយ នាយក្រិន និង ភរិយា នៅតែផ្អែមចង់លើសជាតិស្ករ
1157 Views
December 26, 2017
Tags: នាយក្រិន

ថ្វីបើ នាយក្រិន ជាប់រវល់នឹងកិច្ចការសិល្បៈក៏ពិតមែន តែលោកនៅតែឆ្លៀតពេលវេលានៅជាមួយក្រុមគ្រួសារ ពិសេសគឺភរិយាជាទីស្រឡាញ់តែម្ដង។
ជាក់ស្ដែង កាលពីចុងសប្ដាហ៍កន្លងមក លោក បាននាំភរិយា បានទៅដើរកម្សាន្ដនៅលើភ្នំបូកគោ យ៉ាងផ្អែមល្អែម គួរឲ្យច្រណែន។
ប្រិយមិត្តតែងតែចំអន់ថា នាយក្រិនមានកម្ពស់តូចទាប តែសំណាងណាស់ ព្រោះបានភរិយាដ៏ស្រស់សោភា។ ទោះបីជាកន្លងមក មានពាក្យលេចលឺថា ស្វាមីភរិយាទាំងពីរមានបញ្ហានឹងគ្នា តែនាយក្រិនបានចេញមុខបដិសេធលើពាក្យចចាមអារ៉ាមនេះហើយ។
Tags: នាយក្រិន