កក្រើកបាត់ដំបងជាមួយនំបញ្ចុកពងទាកូនរបស់អតីតចៅសង្កាត់អូចារ
1698 Views
December 26, 2017

អតីតចៅសង្កាត់អូចារកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ដែលទើបតែបាត់បង់តំណែងកាលពីពេលថ្មីៗនេះ បានបើកហាងលក់អាហារនៅខេត្តបាត់ដំបង ហើយកំពុងតែទទួលការគាំទ្រល្បីរន្ទឺផងដែរ។
តាមរយៈការបញ្ជាក់តាមបណ្តាញសង្គមហ្វេសប៊ុក កញ្ញា រ៉ូហ្សេតបញ្ជាក់ថាស្នារដៃថ្មីនៃមុខម្ហូបប្រចាំហាង នោះគឺនំបញ្ចុកពងទាកូន ដែលតាមការបញ្ជាក់គឺចំពោះអាហារនេះគឺកើតចេញពីគំនិតរបស់កញ្ញាផ្ទាល់ តែម្តង។
យ៉ាងណាមិញប្រភពដដែលក៏បានបញ្ជាក់ថាចំពោះចំណីអាហារមួយមុខនេះ គឺកញ្ញា រ៉ូហ្សេតធ្លាប់បាន បង្ហាញម្តងរួចមកហើយកាលពី 10 ឆ្នាំមុនក្នុងពិធីជប់លៀងជូន “យុវជនអតីតគណបក្ស សម រង្ស៊ី”។
ចំពោះតម្លៃវិញអតីតចៅសង្កាត់អូចារបង្ហាញថា ក្នុងមួយចានគឺមានតម្លៃត្រឹមតែ 4000 រៀល តែប៉ុណ្ណោះ ដោយក្នុងនោះកញ្ញាបញ្ជាក់ថាប្រសិនបើចង់ថែមពងទាកូនខាងក្រៅ គឺមានតម្លៃមួយគ្រាប់មួយពាន់ រៀល៕