MV ថ្មីអេនឌី ក៏មានវត្តមានតារាស្រីបាត់មុខជាយូរណាស់មកហើយ……………

1317 Views
December 27, 2017

លោក អេ​ន​ឌី ដែលជាតារាចម្រៀងមានឈ្មោះបោះសម្លេងមួយរូបនៅក្នុងប្រទេសកម្ពុជាបាន បង្ហាញនៅក្នុង​បណ្តាញសង្គមអ៊ិន​ស្តារ​ក្រាម​ជាមួយ​រូបគំនូរ​របស់​តារា​សម្តែង​ដែល​ធ្លាប់មាន​ឈ្មោះ​បោះសម្លេង កែវ ស្រី​នាង ថា​ត្រៀម​និង​លេចមុខ​នៅក្នុង MV ថ្មី​របស់លោកផងដែរ ។

 

 

 



កែវ ស្រី​នាងត្រូវបានទស្សនិកជនជាច្រើនរង់ចាំទស្សនាការសម្តែងរបស់នាងសារជាថ្មីឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់​ការសម្តែង​មួយរយៈ​ធំ ។​ យ៉ាងណាមិញទោះបីជាបាត់មុខពីពិភពសិល្បៈមួយរយៈពិតមែន ក៏ប៉ុន្តែមួយរយៈនៃការខកខាន ប្រឡូកសិល្បៈ គឺគេបានដឹងថា កែវ ស្រីនាង គឺរវល់មមាញឹក នឹងជំនួញ បើកហាងចំណីអាហារ ក៏ដូចជាការលក់ទំនិញតាមអនឡាញផងដែរ។

 

 

 

 


ចំពោះការបង្ហើបនៃការវិលចូលសិល្បៈរបស់ កែវ ស្រីនាងកំពុងតែធ្វើឲ្យទស្សនិកជន គ្រប់គ្នាដែលជាអ្នកគាំទ្រ ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ស្របពេលកន្លងមកបទចម្រៀងរបស់លោក អេនឌី ដែលថតជាមួយ អ្នកនាង សុខ សោម៉ាវត្តី និងឌុច លីដា ពិតជាទទួលបានការគាំទ្រគួរឲ្យកត់សម្គាល់ផងដែរ៕

 

 

 

Facebook Comment

Related Articles