ម៉ៃ សុគន្ធ ហៅ ខេម សុទ្ធតែកូនស្វា ព្រោះបទ «គ្រូបង្រៀនស្រវឹងស្រា»
940 Views
December 28, 2017
Tags: ម៉ៃ សុគន្ធ

តារាចម្រៀងកំពូលទើស លោក ម៉ៃ សុគន្ធ បានធ្វើការសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួន ដោយឌឺដងទៅកាន់ តារាចម្រៀង ខេម ជុំវិញបញ្ហា បទគ្រូបងរៀនស្រវឹងស្រា របស់ផលិតកម្មថោន។
យ៉ាងណាមិញបទចម្រៀងរបស់ផលិតកម្មថោនដែលច្រៀងដោយ អ្នកនាង សាយចៃ មួយបទនេះ ទើបតែត្រូវបានក្រសួងប្រកាសហាមកាលពីពេលថ្មីៗនេះ ដោយសារតែប៉ះពាល់ទៅដល់ កិត្តិយសគ្រូបង្រៀន។
នៅលើបណ្តាញសង្គម ម៉ៃ សុគន្ធ សរសេរថា ៖ “កុំឆ្ងល់អីអូន (កូនស្វាKh)មកពីអូនគិតរាក់ពេក ខឹងគ្រូម្នាក់កុំមកសំពងក្បាលគ្រូទូទាំងប្រទេស”។
គួរបញ្ជាក់ថា ការឌឺដងរបស់ម៉ៃ សុគន្ធទៅលើខេម គឺបានកើតឡើង បន្ទាប់ខេមបញ្ចេញសាររិះគន់ ដល់ខាង ក្រសួងដែលបានបញ្ជាឲ្យហាមការចាក់ផ្សាយបទ គ្រូបង្រៀនស្រវឹងស្រា ដោយសរសេរថា «បើច្រៀងរឿងពិត ជូនដល់សង្គម គឺវាខុស តែបើច្រៀងបំពុលសង្គម មិនខុស ហើយល្បីទៀត»។
Tags: ម៉ៃ សុគន្ធ