ចន ច័ន្ទលក្ខិណា ថា ដើមហេតុរឿងមកពីបុរសម្នាក់នេះ ហើយនាងសូមបញ្ចប់…

កាលពីពេលថ្មីៗនេះ ក្នុងរង្វង់សិល្បៈបានកើតមានជម្លោះដ៏ធំ រវាងសិល្បការនីជើងចាស់ ចន ច័ន្ទលក្ខិណា និង ម៉េង កែវពេជ្ជតា ដែលមានការប្រើពាក្យសម្ដីវាយប្រហារគ្នា ធ្ងន់ៗ បណ្ដាលឲ្យមហាជនភ្ញាក់ផ្អើ់លជាខ្លាំង។
ក្រោយពីបង្ហោះសារតបតរគ្នាលើបណ្ដាញសង្គម Facebook មួួយហើយមួយទៀត ទៅវិញទៅមក ឥតស្រាកស្រាន្ដ ដូចខាងក្រោម៖
មុននេះបន្ដិច អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបង្ហោះសារចុងក្រោយថា៖
«Fan គាត់ល្អៗណាស់ ក្មេងក៏មិនលើកលែងដែរ គេផុសខួបកំណើតកូនគេសោះចូលមកជូនពរអោយក្មេងយ៉ាងឈឺ ពិតជាកំពូលពូកែលើកទឹកចិត្តក្មេងមែន ថ្ងៃខួបក្មេងក៏មិនលើកលែង ដើមហេតុរឿងដំបូងគឺបុរសម្នាក់នេះហើយបងប្អូន ហើយខ្ញុំសូមបញ្ចប់ត្រឹមនេះ ព្រោះពួកគាត់ដើម្បីបានឈ្នះខ្ញុំគឺប្រើដៃជើងចូលមកវាយប្រហារដល់កូនស្រីខ្ញុំទៀតទាំងខ្លួនជាប្រុស អ្នកបងឈ្នះហើយ ព្រោះយប់មិញអ្នកបងនិយាយប៉ះពាល់អារម្មណ៍កូនខ្ញុំក្នុងថ្ងៃខួបកំណើតគាត់ខ្លាំងណាស់ សូមសប្បាយចិត្តចុះ បើចង់បន្តសូមអញ្ជើញ លេងខ្ញុំបានតែកុំលេងកូនខ្ញុំទៀត បើចង់ឈ្នះក៏ឈ្នះចុះខ្ញុំសូមចាញ់ហើយបើម្នាក់ៗលេងកូនខ្ញុំបែបនេះ»
ព័ត៍មានផ្សេងៗ៖
អេដា ជួបគ្រោះថ្នាក់នៅអាល្លឺម៉ង់ ពេលនេះដឹងលទ្ធផលស្កេនហើយ…