សមអីក៏សមម៉េះ ពេលឌុច លីដា តែងខ្លួនចឹងទៅ

896 Views
December 28, 2017

ឌុ​ច លីដា ជាតារាសម្តែងដែលមានទាំងរូបសម្រស់ និងសមត្ថភាពខ្ពស់ដែល អាច​សម្តែង​ បាន​តួ​ច្រើន ប្រភេទមិន​ថា​កាច​ឆ្នាស សិច​ស៊ី​ ឬ​កំសត់​នោះទេ។ ដោយសារតែគុណសម្បត្តិទាំងនេះហើយ ថ្មីៗ​នេះ ឌុ​ច លីដា ត្រៀម​និង​លេចមុខ​នៅក្នុង​រឿង​ភាគ​ទូរទស្សន៍​ភី​អិន​អិន​រួមជាមួយ​លោក អ៊ុន សិទ្ធា ជា​តួ​ប្រុស។​

 

 

 


ជាតួរយ៉ាងនៅក្នុង​រឿង​«​សមុទ្រ​ទឹកភ្នែក​» ឌុ​ច លីដា តម្រូវសម្តែង​ជា​តួ​កំសត់​លក់​នំ​បញ្ចុក​ ទាំង​មាន​ផ្ទៃពោះ ​ដែល​សាច់រឿង​ទាំងមូល​ពិតជា​កំសត់​ខុសប្លែក ពី​រឿង​មុនៗ ។ ប៉ុន្តែ​យ៉ាងណា​សម្រាប់ ឌុ​ច លីដា មិនមាន​ការលំបាក​អ្វី​ទេ ។

 

 

 

 

ក្នុង​មួយឆ្នាំ ២០១៧ នេះ ឌុ​ច លីដា ថត​រឿង​មិនតិច​ជា​១០​នោះ ទេ ។

ឌុ​ច លីដា ត្រូវបាន​គេ​ចាត់ទុកជា​តារា​ស្រី​ដែលមាន​ភាពក្លាហាន​នាង​អាច​សម្តែង​បាន​គ្រប់​រស់ជាតិ​មិន​ថា​ ឈុតឆាក​ស្នេហា​ព្រឺព្រួចបែបណា​ទេ ។ ឌុ​ច លីដា រំពឹងថា​រឿង​ភាគ​មួយ​នេះ​និង​ទទួលបាន​ការគាំទ្រ​ខ្លាំង ​ពី​សំណាក់​មហាជន​ព្រោះ​ជា​រឿង​ភាគ​ទូរទស្សន៍ ។

 

 

 


គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះ លីដាទើបតែជួបរឿង កំសត់មួយដែលនាងបានជ្រុះបាត់ទូរស័ព្ទ Huawei _nova2i ។ អ្វីដែល​ធ្វើឱ្យ ឌុ​ច លីដា ស្តាយ​និង​បារម្ភ​នោះ​គឺ​នៅក្នុង​ទូរស័ព្ទ​នេះ​គឺមាន​រូបថត សំខាន់​ជាច្រើន ​ផងដែរ ៕

 

 

 

 

 

 

 

 

 

 

 

 

 

ព័ត៍មានផ្សេងៗ៖ 

ចន ច័ន្ទលក្ខិណា ថា ដើមហេតុរឿងមកពីបុរសម្នាក់នេះ ហើយនាងសូមបញ្ចប់…

http://www.mekongjournal.com/posts/58117

Facebook Comment

Related Articles