មន្ដ្រីសុខាភិបាល អំពាវនាវដល់និស្សិតពេទ្យ ដែលបញ្ចប់ការសិក្សា ត្រូវសិក្សាស្វែងយល់ពីតម្រូវការសុខភាពរបស់ពលរដ្ឋ ដោយផ្សារភ្ជាប់ទៅនឹងចំណេះដឹងថ្មី និងប្រសិទ្ធិភាពខ្ពស់

962 Views
December 29, 2017

ដើម្បីលើកកម្ពស់ការគ្រប់គ្រងប្រព័ន្ធសុខាភិបាល និងបន្ដពង្រឹងពង្រីកចំណេះដឹង ប្រកបដោយសមធម៌ គ្រប់និស្សិតពេទ្យ ដែលបញ្ចប់ការសិក្សា ត្រូវសិក្សាស្វែងយល់ ពីតម្រូវការសុខភាព របស់ប្រជាពលរដ្ឋ ដោយផ្សារភ្ជាប់ ទៅនឹងចំណេះដឹងថ្មី ដែលទទួលបានពីការសិក្សា ស្រាវជ្រាវ ពីគ្រប់មជ្ឈដ្ឋាន។ នេះបើតាមការលើកឡើងរបស់ លោកសាស្រ្ដាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល។

 

 

ថ្លែងក្នុងឱកាសចែកសញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងគម្រប់ខួប១០ឆ្នាំ​របស់សាលាសុខភាពសាធារណៈ នៃវិទ្យាស្ថានជាតិ សុខភាពសាធារណៈ នៅទីស្ដីការក្រសួង លោកសាស្ដ្រាចារ្យ អេង ហួត បានថ្លែងបន្ដថា​ និស្សិតដែលបានបញ្ចប់ការសិក្សា នៅសាលាសុខភាពសាធារណៈទាំង៤៨នាក់នេះ គឺជាធនធានមនុស្សដ៏សំខាន់ ដើម្បីជួយពង្រឹងពង្រីក និងលើកកម្ពស់វិស័យសុខាភិបាល ដូច្នេះត្រូវបំពេញតួនាទី ក្នុងនាមជាគ្រូពេទ្យប្រកបដោយសមត្ថភាព គុណធម៌​ និងសីលធម៌ ពិសេសស្វែងយល់ពីតម្រូវការសុខភាព របស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។

 

 

លោកសាស្រ្ដាចារ្យបន្ថែមថា ដើម្បីឆ្លើយតប ទៅតាមស្ថានភាពសុខភាពរបស់ប្រទេសកម្ពុជា ក៏ដូចអាទិភាពមួយក្នុងចំណោមអាទិភាពផ្សេងៗ របស់យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា គឺការលើកកម្ពស់វិស័យសុខាភិបាល ពិសេសការកសាងធនធានមនុស្សក្នុងវិស័យនេះ ឲ្យមានគុណភាពខ្ពស់ ។ដើម្បីសម្រេច គោលបំណងនេះ ការបំពាក់នូវចំណេះដឹង និងចំណេះធ្វើ ទាំងជំនាញរឹង និងជំនាញទន់ ដល់និសិ្សត គឺជាកត្តាមួយ​យ៉ាងសំខាន់ ក្នុងចំណោមកត្តាជាច្រើនផ្សេងទៀត ដែលសាលាសុខភាពសាធារណៈនេះ កំពុងខិតខំពង្រឹង និងពង្រីកជាបន្តបន្ទាប់។

 

 

សាលាសុខភាពសាធារណៈនៃវិទ្យាស្ថានជាតិ សុខភាពសាធារណៈ ជាគ្រឹះស្ថានឧត្ដមសិក្សាដែលស្ថិតនៅក្រោមឱវាទរបស់ក្រសួងសុខាភិបាល ដែលបង្កើតឡើងដើម្បីបណ្ដុះបណ្ដាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលទាក់ទងទៅនឹងសុខភាពសាធារណៈ ចូលរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សផ្នែក ជំនាញសាធារណៈ ដើម្បីបន្ដចូលរួមលើកកម្ពស់គុណភាព ប្រសិទ្ធិផល និងប្រសិទ្ធិភាព ការងារគ្រប់គ្រងប្រព័ន្ធ​វិស័យសុខាភិបាលកម្ពុជា ។

 

 

វិទ្យាស្ថានជាតិសុខភាពសាធារណៈ ត្រូវបានបង្កើតឡើង ដោយរាជរដ្ឋាភិបាល ក្នុងឆ្នាំ១៩៩៧ ដោយមានតួនាទី និងភារកិច្ច ៣ ជាចំបងគឺ ការផ្ដល់សេវាមន្ទីរពិសោធន៍បង្អែក ជាតិ ការបណ្ដុះបណ្ដាលលើវិស័យសុខភាពសាធារណៈ និងការធ្វើការស្រាវជ្រាវលើផ្នែកប្រព័ន្ធសុខាភិបាល។ សម្រាប់ការបណ្ដុះបណ្ដាលលើវិស័យសុខភាពសាធារណៈ វិទ្យាស្ថានបានបង្កើតសាលាសុខភាពសាធារណៈនៅក្នុងឆ្នាំ២០១៧ ដែលគិតមកលពេលនេះ មានរយៈពេល១០ឆ្នាំហើយ ហើយមាននិស្សិត ជាង១០០នាក់ បានបញ្ចប់ការសិក្សា៕

 

ប្រភព៖ freshnews

 

ព័ត៍មានផ្សេងៗ៖

តុលាការកំពូល កំពុងពិនិត្យពាក្យបណ្តឹងថ្មីរបស់ លោក អ៊ូ ច័ន្ទរ័ត្ន ដែលប្រឆាំងការសម្រេចមិនយកសំណុំរឿង «រំលាយបក្សសង្រ្គោះជាតិ» មកជម្រះជាថ្មី​ http://www.mekongjournal.com/posts/58210

Facebook Comment

Related Articles