មិនទាន់ចប់ទេ! ម៉េង កែវពេជ្ជតាថា ប្រធានសមាគមន៍សិល្បៈចិត្តពាលឃោឃៅ…

ប៉ុន្មានថ្ងៃមកនេះ ជម្លោះរវាងកំពូលតារាជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា និង អ្នកនាង ចន ច័ន្ទលកិ្ខណា នៅតែមិនទាន់ស្រាកស្រាន្ដឡើយ។
អ្នកទាំងពីរបានបន្ដដៀមដារ ផ្លែផ្កា ដាក់គ្នា ជាហូរហែរ ធ្វើឲ្យអ្នកគាំទ្រជាច្រើន នៅខាងអាយដលរៀងខ្លួន ខ្លះទៀតក៏សំណូមពរឲ្យអ្នកទាំងពីរ ឈប់ផុសលើ Facebook ហើយដោះស្រាយជម្លោះនេះដោយសន្ដិភាពវិញ។
យ៉ាងណាក្ដី មុននេះបន្ដិច អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារថាឲ្យអ្នកនាង ចន ច័ន្ទលក្ខីណា ចំៗ ឥតមានទប់សោះតែម្ដង៖
សូមនិយាយរឿងពិតមួយ !
ពេលគាត់ និងបក្សពួកបំផ្លាញយើងបានសម្រេច គាត់ដើរស្រែកចំអកអោយយើងថា យីអ៊ុនវាធ្លាក់ វាហួសដឺឡេ វាហង្សបាក់ស្លាប វាអស់ល្បីហើយ វាចាស់ហើយ គ្មានអ្នកណាស្រលាញ់វាទេ .. ដល់ពេលយើងក្រោកឈរឡើងវិញបាន គាត់ក្តៅក្រហាយ គាត់នៅមិនសុខ គាត់ខំរុកឆ្កិះ គាត់ខំជាន់ពន្លិចក្តិចត្រួយ ប្រើដៃ ប្រើជើង ថែមភ្លើងថែមសាំង ធ្វើយ៉ាងណាអោយដើមឈើនេះត្រូវរលំដួល.. ហេតុអីទៅ ? ហេតុអីក៍ដល់ថ្នាក់នេះ ? ខ្ញុំធ្វើស្អីគាត់ ? ជាងម្ភៃឆ្នាំហើយដែលអ្នកតាមយាយីខ្ញុំបងប្អូនខ្ញុំ នៅតែមិនឆ្អែត ចង់បានអីទៀត ? ? ហេតុអីក៍សមាគមន៍សិល្បៈមានប្រធានចិត្តពាលឃោឃៅសាហាវបែបនេះ ហេតុអីទៅ ? អូយ ! ! ខ្ញុំគិតមិនយល់ទេ ថាខ្ញុំគួរឈប់ល្បី ឬបន្តល្បី មួយណាបានសុខជាង ? ? ជួយខ្ញុំផង ! ! !
ចំពោះប្រតិកម្មឆ្លើយតបពីអ្នកនាង ចន ច័ន្ទលក្ខិណា ថាយ៉ាងណាទៀតនោះ នាពេលខាងមុខ យើងនឹងបន្ដផ្ដល់ជូនប្រិយមិត្តទៀត។