អាមេរិកចោទចិននៅតែបន្តនាំប្រេងចូលប្រទេសកូរ៉េខាងជើង

ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានសម្តែងការខកចិត្តនៅលើ បណ្តាញសង្គម Tweet ទៅកាន់ប្រទេសចិន បន្ទាប់ពីការចោទប្រកាន់ថា ប្រទេសចិន នៅតែបន្តដឹកជញ្ជូនប្រេងទៅកាន់ប្រទេសកូរ៉េខាងជើង។
នៅបណ្តាញសង្គម Tweet ដដែលលោក Trump បានបញ្ជាក់ថាវាពិតជាមិនមាន ដំណោះស្រាយឡើយ បើសិនជាសកម្មភាពបែបនេះនៅតែបន្តកើតមានដោយ ប្រទេសនៅតែនាំប្រេងទៅកាន់ប្រទេសកូរ៉េខាងជើង។
ទោះបីជាយ៉ាងណាក៏ដោយប្រទេសចិនបានធ្វើការបដិសេធចំពោះការចោទប្រកាន់ទាំងនេះ ហើយពួកគេបានអះអាងថាប្រទេសចិន មិនបានធ្វើអ្វីដែលប្រាសចាក ពីបទបញ្ជារបស់អង្គការសហប្រជាជាតិឡើយ។
Caught RED HANDED – very disappointed that China is allowing oil to go into North Korea. There will never be a friendly solution to the North Korea problem if this continues to happen!
— Donald J. Trump (@realDonaldTrump) December 28, 2017
គួរបញ្ចាក់ថាអង្គការសហប្រជាជតិបានសម្រេចធ្វើការដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើងដោយក្នុងនោះ មានការបិទការនាំចូលប្រេងទៅកាន់រដ្ឋឯកោ មួយនេះដើម្បីជាការផ្អាកកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ដោយ ក្នុងនោះប្រទេសចិន គឺជាដៃគូរពាណិជ្ជកម្មដែលនាំប្រេងច្រើនជាងគេចូលទៅ ក្នុងប្រទេសសំបូរមីស៊ីលមួយនេះ៕