ទូរស័ព្ទទាំង៩នេះ ប្រាកដជាធ្វើឲ្យអ្នកអានចង់បានមកនែបនិត្យ!!​

993 Views
December 30, 2017

  1. ​IPhone X

IPhone X ជាម៉ូដែលថ្មីបំផុតរបស់ Apple  ដែលអាចការពារជម្រាបទឹកបានដោយសារតែកញ្ចក់មុខក្រោយរបស់វា។ បំពាក់ដោយអេក្រង់ LED 5.8 អ៊ីញ​និងកាមេរ៉ាច្បាស់ក្រឡែត។​ ដោយសារស្អាតនិងទំនើបបែបនេះហើយទើបមានតម្លៃថ្លៃកប់ពពកចាប់ពី $999 ឡើងទៅ។

 

 

 

 

  1. Google Pixel 2

 

អ្វីដែលធ្វើឲ្យ Google Pixel 2 ​ល្អជាងគេគឺដោយសារកាមេរ៉ាច្បាស់អស់ស្ទះ​ 12-megapixel ហើយទូរសព្ទ័ដែលមានអេក្រង់5អ៊ីញនេះមានល្បឿនលឿនជាងមុខនិងមានការ update ថ្មីៗនៅក្នុង Android។​ ស្របគ្នានេះដែរ Google Pixel 2ក៏មានបងធំរបស់វាដែរគឺ​ Pixel 2 XL ​ដែលមានអេក្រង់​ 6អ៊ីញ។​

 

 

 

 

  1. Samsung Galaxy S8 Active

បើអ្នកចង់បានទូរសព្ទ័ដែលធន់នឹងទឹក នោះអ្នកគួរពិចារណាគិតគូរយក Galaxy S8។ ​ទូរសព្ទ័នេះរុំពទ្ធ័ដោយដែក​ប៉ុន្ដែកុំភយ័អី វាអត់ឆក់ទេ លើសពីនេះថ្មវាមានសមត្ថភាព 4000mAh។​ ប៉ុន្ដែគួរឲស្ដាយវាមានលក់តែនៅសហរដ្ឋអាមេរិកប៉ុណ្ណោះ​ក្នុងតម្លៃ​ $850។​

 

 

 

 

  1. LG V30

បំពាក់ដោយអេក្រង់6អ៊ីញ និងកាមេរ៉ាពីនៅខាងក្រោយ។​ LG V30 គឺជាម៉ូដែលល្អបំផុតរបស់ LG ដែលមានកម្មវិធីពិសេសៗដូចជា ការស្គេនសម្លេងនិងមុខ ការថតវីដេអូលើអេក្រង់ជាដើម។​

 

 

 

 

  1. Motorola Moto X4

ហាក់បីដូចជាស្ងាត់ឈ្មោះកន្លងទៅ ឥឡូវនេះ​ Motorola ត្រឡប់មកវិញជាមួយនឹងម៉ូដែលថ្មីស្រឡាង ដែលមានកាមេរ៉ាក្រោយពីរ និង memory ធំជាងមុន។​ ចំណែកតម្លៃវិញសមរម្យទទួលយកបានគឺ​ $400 ឬ​ $349។​

 

 

 

 

  1. IPhone 8 និង IPhone 8 Plus

មិនខុសពី IPhone X ប៉ុន្មាននោះទេ IPhone8 និង​IPhone 8 Plus ក៏មានការវិវត្តថ្មីដែរគឺកញ្ចក់មុខក្រោយ កាមេរ៉ាច្បាស់ក្រឡែត​ ព្រមទាំងសាកថ្មឥតខ្សែ។​ តម្លៃថោកជាង IPhone X បន្ដិចគឺ​ $699ឡើងទៅសម្រាប់ IPhone8 ​និង $799 សម្រាប់ ​IPhone 8 Plus​។​

 

 

 

 

  1. Samsung Galaxy Note 8

Samsung បានរចនា Galaxy Note 8​ ឲ្យល្អបំផុតអមមកជាមួយប៊ិច ​បំពាក់ដោយ​កាមេរ៉ាពីរ និង ​app ឥតកំណត់ជាច្រើន។​ លើសពីនេះទៅទៀត​អ្នកប្រាកដជាអស់បារម្ភនឹងការថតរូបក្នុងទឹកតទៅទៀតហើយ។​

 

 

 

 

  1. LG G6

ធន់នឹងទឹក ព្រមទាំងសមត្ថភាពថ្ម ​3300mAH ធ្វើឲ្យ LG G6​ កាន់តែអស្ចារ្យ ហើយសាកថ្មឥតខ្សែទៀតផង។​ ទូរសព្ទ័នេះមានអេក្រង់ 5.7 អ៊ីញ​និងកាមេរ៉ាពីរ។

 

 

 

 

  1. Sony Xperia XZ Premium

Sony ល្បីជាងគេក្នុងការផលិតទូរសព្ទ័ដែលធន់នឹងទឹក យ៉ាងណាមិញ​ XZ Premium នេះមានរូបរាងល្អប្រណិត​ ជាមួយនឹង 4K display អមជាមួយនឹងកាមេរ៉ា ​19-megapixel slow motion  វីដេអូ​និងល្បឿនដ៏លឿន។​លើសពីនេះ​អ្នកអាចប្រើវាក្រោមទឹកជម្រៅ​ 1.5m ក្នុងរយៈពេល​30នាទី។​

 

 

 

 

ប្រភព៖Cnet

ដោយ៖​Taylor

Facebook Comment

Related Articles