សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ យាងទៅពិនិត្យសុខភាព នៅប្រទេសថៃ

1262 Views
January 2, 2018

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងអ្នកម្នាង អ៊ុក ផល្លា បានយាងចេញពីកម្ពុជា នៅម៉ោង១០៖១០នាទីព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ ដើម្បីពិនិត្យព្រះរាជសុខភាព នៅប្រទេសថៃ។ នេះបើតាម លោក ញ៉េប ប៊ុនជិន អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ដែលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកនេះ។

 

 

 

 

បើតាមមន្រ្តីរូបនេះ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ដែលជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម នឹងយាងត្រឡប់មកវិញ នៅយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីពិនិត្យសុខភាពរួចរាល់។

 

 

 

 

សូមបញ្ជាក់ថា គណបក្សហ៊្វុនស៊ិនប៉ិចពេលនេះ បានក្លាយជាគណបក្សធំទី២ នៅកម្ពុជា បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា។ គណបក្សហ៊្វុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះ កំពុងមាន៤១អាសនៈ នៅក្នុងរដ្ឋសភាដែលបានមកបន្ទាប់ពីតុលាការ កំពូលបានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ៕

 

 

 

ប្រភព៖ freshnews

Facebook Comment

Related Articles