នៅ សូនីតា ដូចជាប្រែប្រួលរូបរាងខ្លាំង!

កញ្ញា នៅ សូនីតា ជាតារាសម្ដែងម្នាក់ដែលមានរូបសម្រស់ស្រស់សោភា និង រាងតូចល្អិតគួរឲ្យបេតី។ យ៉ាងណាមិញ គេសង្កេតឃើញថា រាងរៅរបស់កញ្ញា ដែលធ្លាប់តែស្លីម ពេលនេះបែរជាឡើងគីឡូ ខុសប្លែកពីមុន។
ប៉ុន្ដែ ទោះបីជាមានការឡើងសាច់ជាងមុនក្ដី អ្នកគាំទ្ររបស់កញ្ញានៅតែនិយាយថា នៅ សូនីតា នៅតែស្អាត ហើយខ្លះថា ស្អាតជាងមុនទៀត។
អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះ គឺ កញ្ញា នៅ សូនីតា នាពេលថ្មីៗ ហាក់ដូចជាស្ងប់ស្ងាត់ក្នុងការងារសិល្បៈ បន្ទាប់ពីត្រឡប់មកពីប្រទេសអូស្រ្ដាលី និង ថតរឿង «រៃមាស» រួចមក។
បើតាមពាក្យលេចលឺពីប្រភពសិល្បៈបានឲ្យដឹងថា នៅ សូនីតា មិនសូវខ្វាយខ្វល់ពីការងារសិល្បៈប៉ុន្មានទេ ទោះមានឬគ្មានក៏ដោយ ព្រោះជីវភាពរបស់នាងជាស្រណុកសុខស្រួលទៅហើយ ពិសេសគឺមានគូស្នេហ៍ជាអ្នកមានទ្រព្យស្ដុកស្ដម្ភទៀត៕
៧រូបនេះជារូបឡើងគីឡូ៖
ព័ត៌មានផ្សេងៗ៖
តិចច្រឡំទៅ ការពិតអូស្រ្តាលីមិនមែនជាប្រទេសឆ្លងឆ្នាំមុនគេឡើយក្នុងពិភពលោក