ចែ Kimberly និង ហ៊ា Mark ល្បីពេក ដើរលេងសោះ សុទ្ធតែធ្វើបែបនេះ!

កញ្ញា Kimberly និង លោក Mark Prin ដែលជាតួឯកជួរមុខប្រចាំប្រទេសថៃ ថែមទាំងជាគូស្នេហ៍ដ៏ល្បីល្បាញ កំពុងតែទទួលការគាំទ្រពីសំណាក់ហ្វេនៗជាច្រើនយ៉ាងពេញទំហឹង។ ដូច្នេះ នៅពេលដែលពួកគេមានសកម្មភាពអ្វីមួយ ដែលតែទទួលបានចំណាប់អារម្មណ៍ខ្លាំងជានិច្ច។
កាលពីចុងសប្ដាហ៍ ដំណាច់ឆ្នាំកន្លងមកនេះ លលកញីឈ្មោលទាំងពីរបានទៅដើរលេងនៅក្នុងពិធីបុណ្យមួយ ស្ថិតក្នុងខេត្ត Lampang ដែលជាស្រុកកំណើតរបស់ Mark Prin ។
គេសង្កេតឃើញថា អ្នកទាំងពីរបានពាក់ម៉ាស បិទបាំងមុខ ដើម្បីកុំឲ្យមហាជនចំណាំបាន។ ប៉ុន្ដែ រឿងនេះបានធ្វើឲ្យអ្នកគាំទ្រខ្លះផ្ទុះប្រតិកម្មមិនពេញចិត្តថា ដូចជាលើសហើយ គូស្នេហ៍នេះធ្វើខ្លួនដូចជាកំពូលតារាអស្ចារ្យណាស់។
យ៉ាងណាក៏មានអ្នកចេញមុខការពារថា បើមិនធ្វើបែបនេះទេ ពួកគេច្បាស់ជាត្រូវហ្វេនសុំថត ហើយរំខាន មិនអាចដើរលេងបានសប្បាយចិត្តឡើយ៕
ព័ត៌មានផ្សេងៗ៖
នៅ សូនីតា ដូចជាប្រែប្រួលរូបរាងខ្លាំង!