សាពូនមីដាដា ទទួលបានកូនប្រុសខុសថ្ងៃរំពឹងទុក

1352 Views
January 2, 2018

លោកសាពូនមីដាដា ដែលជាអតីតតារាចម្រៀងល្បីល្បាញប្រចាំផលិតកម្មហង្សមាស រួមជាមួយនឹងភរិយា អ្នកនាងសឿសុធារ៉ា ពិតជាមានក្តីរំភើបយ៉ាងខ្លាំង បន្ទាប់ពីទទួលបានការដូរកូនប្រុសទី 2 សម្រាប់ឆ្នាំថ្មី ពោលគឺសម្រាលចំថ្ងៃទី 1មករាឆ្នាំ 2018។

 

 

 


យ៉ាងណាមិញការសម្រាលកូនទី 2 របស់អតីតតារាចម្រៀងដ៏ល្បីល្បាញរូបនេះ ហាក់ខុសពីការរំពឹងបន្តិច ដោយសារតែលោក សា ពូន មីដាដា ចង់ឲ្យកូនប្រុសទី 2របស់ខ្លួនសម្រាលចំថ្ងៃ 7 មករា។

 

 

 


បន្ទាប់ពីសម្រាលកូនរួច ភរិយារបស់លោក រួមទាំងកូនប្រុសទើបសម្រាល គឺមានសុខភាព ល្អជាធម្មតា នោះទេ ដោយអ្នកទាំងពីរបានសម្រេចដាក់ឈ្មោះកូនថា សាពូន ដារ៉ាបុរស។

 

 

 


គួរបញ្ជាក់ថាចំណងអាពាហ៍ពិពាហ៍របស់កំពូលតារាកម្ពុជាទាំងពីរ គឺមានរយៈពេលជិត 10ឆ្នាំមកហើយ ហើយបើតាមរូបភាពកូនទី 2ដែលទើបតែសម្រាល គឺបង្ហាញថាគ្រួសាររបស់លោក សាពូន មីដាដា និងអ្នកនាង សឿសុធារ៉ាពិតជាមានសុភមង្គលថែមមួយកម្រិតទៀត៕

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានផ្សេងៗ៖

ចែ Kimberly និង ហ៊ា Mark ល្បីពេក ដើរលេងសោះ សុទ្ធតែធ្វើបែបនេះ!

http://www.mekongjournal.com/posts/58459

Facebook Comment

Related Articles