ពន្លឺនៃសន្តិភាពក្នុងឧបទ្វីកូរ៉េត្រូវបានបង្ហាញដោយមេដឹកនាំកូរ៉េទាំងពីរ

នៅក្នុងថ្ងៃទី ១ នៃឆ្នាំ ២០១៨ ប្រមុខរដ្ឋកូរ៉េខាងជើង លោក គីម ចុងអ៊ុន បានបង្ហាញថាប្រទេសកូរ៉េ ខាងជើងនឹងបញ្ជូនកីឡាកររបស់ខ្លួនទៅប្រកួតនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងព្រឹត្តិការណ៍អូឡាំពិក លើកទី ៤ ដែលមានប្រទេសកូរ៉េខាងត្បូងជាម្ចាស់ផ្ទះ។
ទន្ទឹមនឹងគ្នានេះដែរប្រមុខរដ្ឋកូរ៉េខាងជើងដែលសំបូរមីស៊ីលរូបនេះក៏បានបញ្ជាក់ពីក្តីរំពឹងថា កីឡាករដែលប្រទេសកូរ៉េខាងជើងបញ្ជូនទៅ នឹងទទួលបានជោគជ័យជាមិនខាន។
តាមយៈសារព័ត៌មាន Yonhap ក៏បានបញ្ជាក់ថាតារាងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅក្នុងប្រទេស កូរ៉េខាងត្បូង នឹងធ្វើឡើងនៅក្នុងទីក្រុង ព្យុងចាង ចាប់ពីថ្ងៃទី ៩ ខែកុម្ភះតទៅ។
យ៉ាងណាមិញនេះអាចជាពន្លឺនៃសន្តិភាពនៅក្នុងឧបទ្វីបកូរ៉េ បន្ទាប់ពីលោកប្រធានាធិបតី Moon Jae-in របស់កូរ៉េខាងត្បូងបានបង្ហាញពីការស្វាគមន៍យ៉ាងខ្លាំងចំពោះវត្តមានរបស់កីឡាករនៃប្រទេស កូរ៉េខាងជើងក្នុងព្រឹត្តិការណ៍អូឡាំពិក ២០១៨។
គួរបញ្ជក់ថាបញ្ហាកម្តៅនៅក្នុងឧបទ្វីបកូរ៉េគឺបានកើតមានអស់រយៈពេលជាយូរណាស់មកហើយ ដោយសារតែកម្មវិធីផលិតអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ហើយវាក៏ជាផ្នែកមួយនៃ បញ្ហាផងដែរដែលសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូងតែងតែរៀបចំសមយុទ្ធក្នុងឧបទ្វីបកូរ៉េ ដែលទង្វើទាំងនេះត្រូវបានគេចាត់ទុកថាជាការបង្កើនកម្តៅ៕
ប្រភព៖ sputniknews