លោក ចាន់ចេស្តា ត្រូវបានដកហូតពីដំណែងពីអភិបាលខេត្តកំពត
1186 Views
January 3, 2018
Tags: ចាន់ចេស្តា

លោក ចាន់ ចេស្តា ដែលជាឪពុកបង្កើតរបស់កីឡាករល្បីល្បាញកម្ពុជា ចាន់ វឌ្ឍនាការត្រូវបានផ្លាស់ប្តូរទៅកាន់តំណែងដើមវិញ ពោលគឺជាយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ បានត្រាស់បង្គាប់ផ្ទេរភារកិច្ច ឯកឧត្តម ចាន់ ចេស្តា ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៤ នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពីអភិបាលខេត្តកំពត ឲ្យទៅបម្រើការងារនៅក្របខណ្ឌដើមវិញ។
ជាមួយគ្នានេះដែរឯកឧត្តម ជាវ តាយ ត្រូវព្រះមហាក្សត្រតែងតាំងជំនួសអភិបាលខេត្តកំពតចាស់ ហើយឯកឧត្តមធ្លាប់ជាអភិបាលរងខេត្តកណ្តាល ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្រេចតែងតាំងជាអភិបាលខេត្តកំពតថ្មី៕
Tags: ចាន់ចេស្តា