បន្ទាប់ពីមិនមានការគាំទ្រសហរដ្ឋអាមេរិក លោក Trump ប្រកាសផ្តាច់ជំនួយរដ្ឋប៉ាឡេស្ទីន

1050 Views
January 3, 2018

បន្ទាប់ពីមិនទទួលបានជោគជ័យក្នុងការប្រកាសតំបន់ Jerusalem ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអ៊ែល លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានសរសេរនៅលើបណ្តាញសង្គម Tweet របស់ខ្លួនពីការផ្តាច់ជំនួយ ទៅកាន់រដ្ឋប៉ាឡេស្ទីន។

 

 

 

 

ជាមួយគ្នានោះដែរលោកប្រធានាធិបតីសហរដ្ឋអាមេរិកបញ្ជាក់ថា សហរដ្ឋអាមេរិកបានត្រឹមតែទទួល ការបង្ហាញកាយវិការមិនគោរពត្រលប់មកវិញ ពីអ្វីដែលខ្លួនបានជួយគេ។

 

 

 

 

យ៉ាងណាមិញនេះអាចជាការបង្ហាញអារម្មណ៍មិនសប្បាយចិត្តរបស់លោក Trump បន្ទាប់ពីសមាជិក ប្រទេសនៃអង្គការសហប្រជាជាតិចំនួន 128 ប្រទេសបានបោះឆ្នោតមិនគាំទ្រការដាក់បញ្ចូលតំបន់ Jerusalem ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអ៊ែល។

 

 

 

 

គួរបញ្ជាក់ថាបន្ទាប់ពីការប្រកាសផ្លាស់ប្តូរស្ថានទូតសហរដ្ឋអាមេរិកទៅក្នុងតំបន់ Jerusalem ដែលសហរដ្ឋអាមេរិកបានចាត់ទុកជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអ៊ែលរួចមក បញ្ហា និងប្រតិកម្ម នានា បានផ្ទុះឡើងជាបន្តបន្ទាប់ ដែលទាំងអស់នេះលោក Trump បានហៅវាថាជាការរក្សាសន្តិភាព និងបញ្ចប់ជម្លោះ៕

 

 

 

 

 

 

Facebook Comment

Related Articles