យី ម៉េចទៅជាបកប្រែចឹងវិញ Google Translate
1390 Views
January 3, 2018
Tags: Google Translate

Google Translate ត្រូវបានមនុស្សទូរទៅដឹងថាជាកម្មវិធីសម្រាប់បកប្រែដែលវាអាចជួយសម្រួលបាន នូវភាពងាយស្រួលទៅដល់អ្នកប្រើប្រាស់អាចយល់ដឹងបាននូវភាសាច្រើន។
យ៉ាងណាមិញវាប្រៀបបាននឹងថ្នាំពេទ្យផងដែរ ដែលវាអាចជួយមនុស្សបាន ក៏ប៉ុន្តែវាក៏អាចបង្កើត ជាភាពយល់ច្រឡំបានផងដែរ។
ជាក់ស្តែងចំពោះក្រុងព្រះសីហនុ ដែលប្រជាជនខ្មែរភាគច្រើនហៅថាកំពង់សោម ឬជាភាសាអង់គ្លេស “Sihanoukville” ត្រូវបានកម្មវិធីបកប្រែមួយនេះ បកទៅជា “សៀងហៃ”ទៅវិញ។
ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការបកស្រាយណាមួយ ថានេះគឺជាកំហុសបច្ចេកទេស ឬការភាន់ច្រឡំយ៉ាងណានោះទេ ស្របពេលដែលប្រជាជនភាគច្រើនកំពុងតែមានប្រតិកម្ម លើការបកប្រែនេះ៕
ព័ត៌មានផ្សេងៗ៖
មិនធម្មតា លោក យ៉ែម សំអូនទិញវីឡាថ្មីលួងខ្លួនឯងសម្រាប់ឆ្នាំថ្មី
Tags: Google Translate