ឆ្នាំថ្មី!! Paris Hilton បង្អួតចិញ្ចៀនភ្ជាប់ពាក្យ

តារាប្រចាំប៉ុស្ដ៍ទូរទស្សន៍ Reality គឺកញ្ញា Paris Hilton បើកចំហប្រាប់ដល់អ្នកគាំទ្រថា នាងបានភ្ជាប់ពាក្យជាមួយតារាម៉ូដែលប្រុស លោក Chris Zylka។
អ្នកទាំងពីរបានបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាតាំងពី២ឆ្នាំមុនមកម្ល៉េះ។ គួរឲ្យរំភើប Zylka បានសុំនាងភ្ជាប់ពាក្យកាលពីចុងសប្ដាហ៏មុនស្របពេលកំពុងជិះស្គី។
Paris Hilton បានបង្ហោះរូបថតចិញ្ចៀននៅលើគណនី Twitter របស់នាង ព្រមទាំងភ្ជាប់មកជាមួយ caption ថា៖ “ខ្ញុំមិនដែលមានអារម្មណ៌សប្បាយចិត្ត មានសុវ្ថតិភាព និងពោរពេញដោយក្ដីស្រលាញ់បែបនេះទេ។ គាត់គឺជាមនុស្សដែលល្អឥតខ្ចោះសម្រាប់ខ្ញុំ ថែមទាំងបង្ហាញខ្ញុំថាស្នេហាក្នុងរឿងព្រេងនិទានពិតជាមានប្រាកដមែន។ “
គូស្នេហ៍ទាំងពីរបានធ្វើដំណើរទៅកាន់ Aspen និង Colorado ខណៈពេលដែល Zylaka លុតជង្គង់នៅចំពោះមុខនាង។
Zylaka បានជួប Hilton តាំងពីប្រាំបីឆ្នាំមុនមកម្ល៉េះ កំឡុងពេលដែលពួកគេថតរឿងរួមគ្នា។
Hiltonបង្ហាញពីអារម្មណ៍រំភើប ថែមទាំងពេញចិត្តចិញ្ចៀននោះយ៉ាងខ្លាំង។
ប្រភព៖BBC
ដោយ៖Taylor