អ្នកគាំទ្រសរសើរនាយ ពាក់មី ច្រៀងបានពិរោះណាស់! (វីឌីអូ)
1190 Views
January 4, 2018
Tags: នាយ ពាក់មី

តារាកំប្លែង នាយ ពាក់មី ជាតារាមួយដួងដែលកំពុងមានកេរ្ដិ៍ឈ្មោះ បោះសម្លេង ប្រចាំប្រទេសកម្ពុជា។ លោកមិនត្រឹមតែមានទេពកោសល្យកំប្លែងគួរឲ្យសរសើរនោះទេ នាយ ពាក់មី ក៏ត្រូវបានប្រិយមិត្តសម្គាល់ថា លោកមានសំនៀងពិរោះមិនធម្មតាឡើយ។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ លោកបានបង្ហោះវិឌីអូ ច្រៀងចម្រៀងរបស់ លោកតា ស៊ិន ស៊ីសាមុត បានយ៉ាងពិរោះរណ្ដំចិត្ត ហើយមានអ្នកទស្សនាដល់ទៅជាង៣ម៉ឺននាក់។ ប្រិយមិត្តរបស់លោកជាច្រើននាក់ ក៏បាន comment សរសើរថា នាយពាក់មី ច្រៀងពិរោះណាស់។
កុំបង្អង់យូរ តោះស្ដាប់ នាយ ពាក់មី ច្រៀងទាំងអស់គ្នា៖
បើទ្រាំស្តាប់ដល់ចប់នឹងមានសំណាងអស់មួយជីវិត ហើយបើបានShareទៀត ប្រាថ្នាអ្វីៗនឹងបានសំរេច
Posted by Pek Mi CBS on Wednesday, January 3, 2018
Tags: នាយ ពាក់មី