វ៉ាវ!! Anne Thongprasom ស្លៀកឈុតឥណ្ឌា ប្លែកភ្នែក ស្អាតអ្វីម្ល៉េះទេ!
919 Views
January 4, 2018
Tags: Anne Thongprasom

អ្នកនាង Anne Thongprasom ដែលប្រិយមិត្តខ្មែរស្គាល់ថា នាង ចម ជាកំពូលតារាថៃ សាច់ចាំ ទោះបីជាវ័យជ្រេបន្ដិចក្ដី តែសម្រស់របស់អ្នកនាង មិនចាញ់តារាស្រករក្រោយនោះទេ។
កាលពីពេលថ្មីៗកន្លងមក អ្នកនាង និង គូស្នេហ៍ បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ធា យ៉ាងរ៉ូមែនទិក។ អ្នកនាង បានដើរលេង ជាច្រើនកន្លែងនៅទីនោះ គួរឲ្យច្រណែន។
ប៉ុន្ដែអ្វីដែលលេចធ្លោជាងគេ គឺ ប៉ុន្មានម៉ោងមុននេះ គេប្រទះឃើញមានរូបភាពដែលអ្នកនាង Anne ស្លៀកពាក់ជាក្រមុំឥណ្ឌា បង្ហោះដោយគូស្នេហ៍របស់អ្នកនាង នៅលើអ៊ីនស្ដាក្រាម មើលទៅស្រស់ស្អាតខ្លាំងណាស់ ប្លែកពីការស្លៀកពាក់សព្វមួយដង។
មិនត្រឹមតែស្អាតនោះទេ Anne ស្លៀកបានសម បើគេមិនដឹង ច្បាស់ជាថា អ្នកនាងទើបតែអាយុជាង២០ឆ្នាំ មិនខាន៕
ព័ត៌មានផ្សេងៗ៖
Aum ធ្វើរឿងចិត្តល្អគួរឲ្យសរសើរ ស្រាប់តែមានគេជ្រេញទៅវិញ
Tags: Anne Thongprasom